ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែត

សង្គម​ និង​សេដ្ឋកិច្ច

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនឈានមុខគេលើសេវាកម្មបញ្ញើអីវ៉ាន់ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនូវមីចំនួន ៥០កេសធំ និងថវិកា ១០លានរៀល ទៅប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩នៅមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីប្រគល់អំណោយនៅថ្ងៃទី២២ ខែសីហាម្សិលមិញ អភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទទួលបញ្ញើ វីរៈប៊ុនថាំអេចប្រេស ដែលបានឧបត្ថម្ភមីចំនួន៥០កេសធំ និងថវិកាចំនួន១០លានរៀលជូនដល់រដ្ឋបាលក្រុងប៉ោយប៉ែតដើម្បីបន្តឧបត្ថម្ភជូនពលរដ្ឋបិទខ្ទប់ និងពលរដ្ឋជួបជីវភាពខ្វះខាត និងប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។

លោកបន្តថា សូមគោរពជូនពរលោក លោកស្រីនាយកក្រុមហ៊ុន និងក្រុមគ្រួសារព្រមទាំងក្រុមការងារទទួលជោគជ័យគ្រប់ភារកិច្ច ទទួលបានអតិថិជនកាន់តែច្រើន និងទទួលបាននូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា កន្លងមកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលដឹកនាំដោយលោកឧកញ៉ា សួរ វីរៈ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅប្រគល់ជូនដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋងាយរងគ្រោះជាច្រើនដោយវិបត្តិកូវីដ-១៩ ជាហូរហែល។ សកម្មភាព និងទឹកចិត្តដ៏បរិសុទ្ធទាំងនេះបង្ហាញឲ្យឃើញពីការយកចិត្តដាក់ចូលរួមជាមួយរាជរដ្ឋាភិបាល និងបងប្អូនប្រជាជនដើម្បីទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ១៩៕