ឱកាសក្លាយជាភ្នាក់ងារលក់អចលនទ្រព្យអាជីពជាមួយ ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក មកដល់ហើយ

ទិញលក់

ឱកាសការងារមកដល់ហើយ! ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក របស់លោក ស្រេង ឈាងឡេង កំពុងតែត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់ផ្ទះល្វែងអាជីវកម្ម និងដីឡូតិ៍ជាច្រើននាក់ មុនបើកលក់គម្រោងលក់អចលនទ្រព្យ ទី១២ របស់ខ្លួន នៅលើផ្លូវជាតិលេខ ៥១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បេក្ខជនដែលដាក់ពាក្យ មកក្រុមហ៊ុន មិនថាអ្នកមានបទពិសោធន៍ ឬមិនទាន់មានបទពិសោធន៍ នឹងទទួលបានប្រាក់ចំណូលខ្ពស់ និងឱកាសការងារពិសេស ក្លាយជាភ្នាក់ងារលក់អចលនទ្រព្យអាជីពប្រចាំក្រុមហ៊ុន ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង លើការអភិវឌ្ឍគម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម ជាច្រើនគម្រោងមកហើយ។

អគ្គនាយកក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក លោកស្រេង ឈាងឡេង បានបញ្ជាក់ថា៖ ដោយសារតែក្រុមហ៊ុនលោក ត្រៀមនឹងប្រកាសបើកលក់គម្រោងថ្មីក្នុងពេលឆាប់ៗខាងមុខ ដូច្នេះហើយទើបត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់ទាំង ២ភេទជាច្រើននាក់។ លោកបន្តថា អ្នកដែលដាក់ពាក្យធ្វើជាបុគ្គលិកផ្នែកលក់អចលនទ្រព្យរបស់ក្រុមហ៊ុនពីឥឡូវ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ត្បិតគម្រោងរបស់ក្រុមហ៊ុនឈាងទ្បេង អុិនវេសមុិន ឯ.ក លោក ស្ថិតនៅទីតាំង ដ៏មានសក្ដានុពល ក្នុងការលក់ និងទទួលបានការចាប់អារម្មណ៍ស្រាប់ពីសំណាក់អតិថិជន។

តំបន់អភិវឌ្ឍន៍ជាយក្រុងដ៏មានសក្កានុពលក្នុងគម្រោងដីឡូតិ៍ និងផ្ទះអាជីវកម្ម របស់ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក ត្រូវបានគេឃើញថា ជាទីតាំងកំពុងមានភាពទាក់ទាញ និងរីកចម្រើនឥតឈប់ឈរ និងជាតំបន់ចំប៉ូលសេដ្ឋកិច្ច មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋ ផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ បណ្ដុំប្រជាជនរស់នៅច្រើនកុះកររួចជាស្រេច។ បើគិតពីរយៈពេលធ្វើដំណើរ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន មានចម្ងាយត្រឹមតែ ៤៥នាទី ពីផ្សារទំនើបអ៊ីអន២ ប៉ុណ្ណោះ។

ក្រុមហ៊ុន ឈាងទ្បេង អុិនវេសមុិន ឯ.ក គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ឈានមុខ និងបានទទួលជោគជ័យ សាងកេរ្តិ៍ឈ្មោះល្បីល្បាញ មានការទទួលស្គាល់ច្រើនពីសំណាក់អតិថិជន។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន បានបន្តបោះទុនវិនិយោគខ្ទង់លានដុល្លារ លើវិស័យអចលនទ្រព្យផ្លូវ51 លើគម្រោងពុះដីឡូតិ៍ និងលក់ផ្ទះល្វែង ហើយបានបន្តពង្រីកគម្រោងលក់ជាបន្តបន្ទាប់។ បេក្ខជន ដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 070 48 67 68/ 097 44 68 133៕