មានលុយក្នុងហោប៉ៅតិចជាង ៤០ ម៉ឺនរៀល ក៏អាចទិញភាគហ៊ុននៅក្រុមហ៊ុនឯកជន និងស្វយ័តទាំង ៧នេះ បានដែរ

ទិញលក់

ប្រជាពលរដ្ឋខ្មែរ ដែលមានបំណងចង់ចូលរួមទិញភាគហ៊ុនរបស់ក្រុមហ៊ុន ដែលប្រកាសលក់ហ៊ុនលើទីផ្សារមូលបត្រកម្ពុជា កាន់តែមានភាពងាយស្រួល។ អ្នកខ្លះអាចនឹងកំពុងគិតថា ចង់ទិញភាគហ៊ុន ទាល់តែមានលុយច្រើនរាប់លាន ទើបអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះបាន ប៉ុន្តែធាតុពិត មិនអ៊ីចឹងទេ! ជាក់ស្ដែង ក្រុមហ៊ុនឯកជន និងស្វយ័តនៅស្រុកខ្មែរចំនួន ៧ ខាងក្រោមនេះ លោកអ្នកចាយលុយទិញភាគហ៊ុន ត្រឹម ៤០ ម៉ឺនរៀល ឬ ១០០ ដុល្លារ ឬមួយតិចជាងនេះ ក៏អ្នកអាចទិញបានដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សម្រាប់លោកអ្នក ដែលមានចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគជាមួយទីផ្សារហ៊ុននៅកម្ពុជា អាចក្រឡេកមើលតម្លៃហ៊ុន របស់ក្រុមហ៊ុនទាំង ៧ ខាងក្រោមនេះ ដោយគិតត្រឹមថ្ងៃទី២៤ ខែសីហា ម្សិលមិញ ៖

  • PWSA -រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តម្លៃ ៧០៤០ រៀលហ៊ុន
  • GTI- ហ្រ្គេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី​ (សម្លៀកបំពាក់) តម្លៃ ៤៤០០ រៀល/ហ៊ុន
  • PPAP- កំពង់ផែស្វយ័តភ្នំពេញ តម្លៃ ១៤៩០០ រៀល/ហ៊ុន
  • PPSP- ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (សេដ្ឋកិច្ចពិសេស) តម្លៃ ២១០០ រៀល/ហ៊ុន
  • PAS- កំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃ ១៣៦៨០ រៀល/ហ៊ុន
  • ABC-ធនាគារ អេស៊ីលីដា ភីអិលស៊ី តម្លៃ ១២១៤០ រៀល/ហ៊ុន
  • PEPC-ផេសថិក (ខេមបូឌា) ម.ក (វិស័យថាមពល) តម្លៃ ៣២១០ រៀល/ហ៊ុន