អតីតគ្រូបង្រៀនព្រះវិន័យបិដកពុទ្ធសាសនា ឧកញ៉ា យ៉ន សេងហាន ត្រូវបានសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ផ្តល់គោរមងារជាទីប្រឹក្សាផ្ទាល់

ជុំវិញ​ឧកញ៉ា

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ ទ្រង់សព្វព្រះហឬទ័យត្រាស់បញ្ញត្តិតែងតាំងលោកឧកញ៉ា យ៉ន សេងហាន ជាឧត្តមទីប្រឹក្សាផ្ទាល់ ដែលមានគោរម្យ៍ងារ “ពហូហត្ថាចិន្តាសង្គហមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” ក្នុងស្មារតីជួយជ្រោមជ្រែងលើកស្ទួយព្រះពុទ្ធសាសនានៅប្រទេសកម្ពុជាបានឲ្យគង់វង្សគ្រប់ ៥០០០វស្សា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រកាសធ្វើឡើងក្រោមព្រះរាជធិបតីដ៍ខ្ពង់ខ្ពស់សម្តេចព្រះមហាសង្ឃរាជជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រីមកពីស្ថាប័នពាក់ ស្ថិតក្នុងវត្តបទុមធម្មយុត្តិ រាជធានីភ្នំពេញ។ ការទទួលគោរមងារជាទីប្រឹក្សានៅពេលនេះ សរបញ្ជាក់ឲ្យឃើញពីការរីកចម្រើន និងបន្តជួយលើកស្ទួយថែរក្សាការពារតម្លៃពុទ្ធសាសនា។

សូមបញ្ជាក់ថា លោកឧកញ៉ា យ៉ន សេងហាន គឺជាអគ្គនាយកក្រុមហ៊ុន សេងហាន ឯ.ក អតីតអ្នកបួស និងជាគ្រូបង្រៀនផ្នែកព្រះវិន័យបិដកពុទ្ធសាសនា និងជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតជោគជ័យដល់យុវជនរាប់ពាន់នាក់ពេលកន្លងមក។

លោកឧកញ៉ា ធ្លាប់បានឆ្លងជីវិតពោរពេញដោយការតស៊ូស្ទើរតែពាក់កណ្ដាលនៃជីវិតមក លោកក៏ទទួលបានជោគជ័យទាំងក្នុងវិស័យអចលនទ្រព្យ និងជាគ្រូបណ្តុះបណ្តាលអាជីវកម្មជោគជ័យ មិនតែប៉ុណ្ណោះលោកបានចូល​រួម​ចំណែក​ជួយ​​ដល់​សង្គម​ជាតិ​ជា​ច្រើននា​ពេល​កន្លង​មកក្នុងកិច្ចការមនុស្សធម៌៕