ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗ ៣ នៅស្រុកខ្មែរចុះកិច្ចព្រមព្រៀង បង្កើតថ្នាលទូរទស្សន៍ឌីជីថលជាតិ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នាដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា បង្កើតឡើងក្នុងគោលបំណងបង្កើត ក្រុមហ៊ុនចម្រុះរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រង «ថ្នាលទូរទស្សន៍ឌីជីថលជាតិ» ដើម្បីធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ឈានទៅសម្រេចឲ្យបានតាមផែនការរបស់អាស៊ាន។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុន ទូរទស្សន៍បាយ័នគ្រុប អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky និងលោកឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការសហការគ្នា បង្កើតថ្នាលទូរទស្សន៍ឌីជីថលនេះ ហើយក៏ជាផ្នែកមួយផងដែរ ក្នុងការគាំទ្រការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ»

អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា អ្នកឧកញ៉ា មានសេចក្តីសោមនស្សរីករាយ ដែលបាន សហការ បង្កើតក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា ក្នុងការចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងវិស័យសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទៅជាប្រព័ន្ធឌីជីថលពេញលេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជា ស្របតាមគន្លង ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលជំនាន់ទី៤។

ទន្ទឹមនឹងគ្នានេះ លោកឧកញ៉ា អ៉ឹង ឆៃងួន បានលើកឡើងថា ថ្នាលទូរទស្សន៍ឌីជីថលនេះ នឹងនាំមកនូវទស្សនីយភាព និងស្តង់ដារថ្មីស្រឡាងមួយ ដែលជាបណ្ដុំនៃកម្មវិធីសិល្បៈ កម្មវិធីកំសាន្ត កម្មវិធីព័ត៌មាន ភាពយន្ត តន្ត្រី និង ទស្សនីយភាព ដ៏សម្បូរបែបជាច្រើនទៀត ដែល ធានានូវការផ្ដល់ជូនចំណីចក្ខុដ៏រីករាយជូនទស្សនិកជនទូទាំងប្រទេស ក្នុងកន្លែងតែមួយ “One-Stop Media Services ។

រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការថ្នាល ទូរទស្សន៍ឌីជីថលជាតិ ដោយតម្រូវឲ្យក្រុមហ៊ុនទូរទស្សន៍អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់សេវាថា្នលទូរទស្សន៍ឌីជីថលជាតិ និងបន្តការផ្សាយព្រមគ្នា ជាប្រព័ន្ធអាណាឡូក និងប្រព័ន្ធឌីជីថលស្របគ្នាមុន៕