ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្មដំណាក់​កាល​ទី ២

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុបាន​ជូនដំណឹង​ពី​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់កាល​ទី២ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​សេចក្តីប្រកាសព័ត៌មាន​ ប្រ​ព័ន្ធ​ចុះបញ្ជី​អា​ជីវក​ម្មតាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ជា​ការកែទម្រង់​មុត​ស្រួចជា​កញ្ចប់​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ដាក់ចេញក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ។​

ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ជួយ​ឲ្យ​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​ក្រៅ​ផ្លូវការ​ច្រើន។ ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ​ទម្រង់​ចុះបញ្ជី​អាជីវកម្ម​តែ ១ ​លើក​គត់​ដោយ​ចំណាយពេល​យ៉ាងយូរ ៨ ​ថ្ងៃ​។ រាល់​ទិន្នន័យ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​អាជីវកម្ម​នឹងត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ការងារ ក្រសួង​មហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​។

ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ចំនួន​ ៦ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ប្រព័ន្ធ​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន រួមមាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អគ្គនាយកដ្ឋាន​ពន្ធដារ​។