ក្រោមពាក្យស្លោក “ជួយគ្នាក្នុងគ្រាលំបាក” ឧកញ៉ា សួរ វីរៈ បន្តឧបត្ថម្ភថវិកា ២០លានរៀល និងសម្ភារៈចាំបាច់មួយចំនួនជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ

ជុំវិញ​ឧកញ៉ា

ការប្រគល់ថវិកា និងគ្រឿងឧបភោគបរិភោគក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅពេលនេះមិនមែនជាលើកទីមួយឡើយសម្រាប់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់លោកឧកញ៉ា សួរ វីរៈ កន្លងមកបានបន្តឧបត្ថម្ភជួយដល់រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត សមាគម និងជនងាយរងគ្រោះ ដែលតែងតែក្បែរជាប់គ្រប់កាលៈទេសៈជាមួយបងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៦ សីហាម្សិលមិញ “ក្រោមពាក្យស្លោកជួយគ្នាក្នុងគ្រាលំបាក” លោកឧកញ៉ា សួរ វីៈ អគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំជាច្រើននាក់ បាននាំយកអំណោយជាថវិកាចំនួន ២០,០០០,០០០រៀល និង អង្ករ ២០០បេ មី ៥០កេសធំទៅប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តឧបត្ថម្ភជូនពលរដ្ឋជួបជីវភាពខ្វះខាតនាពេលបិទខ្ទប់​ ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

ជាមួយគ្នានេះដែល ក្រុមហ៊ុន វីរៈ ប៊ុនថាំ សូមលើកដៃបួងសួងឲ្យកម្ពុជាទាំងមូលរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ហើយកុំភ្លេចឲ្យសោះក្នុងការចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល “៣កុំ ៣ការពារ” ឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត៕