គិតជាទឹកប្រាក់មិនតិចនោះទេ ឧកញ៉ា ឡេង ប្រុស និងបងប្អូនត្រកូល “ឡេង” បន្តជួយឧបត្ថម្ភក្នុងយទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារបងប្អូនត្រកូល “ឡេង” បន្តជួយឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជាច្រើនដល់យុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងនៅថ្ងៃទី២៦ ខែសីហាម្សិលមិញ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងបងប្អូនត្រកូល «ឡេង» បានបន្តចូលរួមឧបត្ថម្ភ ត្រីខ, មី និងទឹកសុទ្ធ ជាច្រើនកេះផ្តល់ជូនយុវជនគណបក្សថ្នាក់កណ្ដាលផ្នែករាជធានី-ខេត្ត តាមរយៈលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលផ្នែករាជធានី-ខេត្ត ដើម្បីយកទៅបន្តជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារកូវីដ១៩ ពិសេសបងប្អូនពលករដែលវិលត្រឡប់ពីប្រទេសថៃវិញ។

ការប្រកាសផ្តល់អំណោយជាថវិកា និងគ្រឿងសម្ភារៈចាំមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅពេលនេះមិនមែនជាលើកទីមួយឡើយ ដោយកន្លងមកលោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារត្រកូល «ឡេង» តែងតែបរិច្ចាគនូវទ្រព្យសម្បត្តិយ៉ាងច្រើនទាំងថវិកាផ្ទាល់ និងគ្រឿងបរិភោគជួយដល់ក្រសួង ស្ថាប័ន អង្គភាព និងប្រជាពលរដ្ឋជាក់ស្តែងតែម្តង ជាពិសេសនៅក្នុងដំណាក់កាលជំងឺកូវីដកំពុងតែវាយលុកនេះ។

ជាក់ស្តែងក្នុងសីហាដដែលនេះ លោកឧកញ៉ា និងភរិយា ក៏បានឧបត្ថម្ភថវិកា ៤០លានរៀល និងត្រីវខកំប៉ុង ៥០០កេស ជូនទៅកងទ័ពនៅយោធភូមិភាគទី៥ ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងទ័ព ដែលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

កាលពីថ្ងៃទី២៤ លោកឧកញ៉ាក៏បាននាំយកផ្លែមៀន និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន១៩ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ដោយក្នុងនោះមានមៀន ចំនួន ៤តោន អង្ករ ១០៥បាវ, ត្រីខ ២២០កេស, មី ៤៨០កេស, ទឹកសុទ្ធ ៤៧០កេស និងថវិកាប្រមាណ ៨លាន ៤០ម៉ឺនរៀលផងដែរ។