ពីរថ្ងៃឧកញ៉ា សួរ វីរៈ បន្តបេសកកម្មជួយឧបត្ថម្ភថវិកា និងសម្ភារៈចាំបាច់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ជូនដល់បណ្តាខេត្តជាប់ព្រំដែនថៃ

ជុំវិញ​ឧកញ៉ា

ត្រឹមរយៈពេលពីរថ្ងៃក្នុងបេសកកម្មបំពេញការងារតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ដោយភ្ជាប់ជាមួយបេះដូងមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស និងជាទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តឧបត្ថម្ភជួយដល់រដ្ឋបាលខេត្តចំនួនពីរដែលកំពុងញ៉ាប់ដៃញ៉ាប់ជើងក្នុងការប្រយុទ្ធប្រឆាំងកូវីដបំម្លែងខ្លួនប្រភេទថ្មី ដែលតា (Derta) គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលចុះប្រគល់ជូនអំណោយដ៏ថ្លែងថ្លាប្រកបដោយទឹកចិត្តសប្បុរសចែកដល់ខេត្តចំនួនពីរ និងក្រុងចំនួនមួយ លោកឧកញ៉ា សួរ វីរៈ បានថ្លែងថា៖ ឆ្លៀតក្នុងឱកាសចុះមើលការងារតាមខេត្តខ្ញុំបាទនាំយកនូវ ថវិកា និងគ្រឿងឧបភោគបរិភោគ មានអង្ករជាដើម ជូនដល់អភិបាលខេត្តបន្ទាយមានជ័យនូវ អង្ករ ចំនួន ២០០បេ មី ៥០កេសធំ និងថវិកា ២០,០០០,០០០រៀល អភិបាលក្រុងប៉ោយប៉ែត មី ៥០កេសធំ ព្រមទាំងថវិកា ១០,០០០,០០០រៀល និងប្រគល់ជូនដល់អភិបាលខេត្តបាត់ដំបង នូវអង្ករចំនួន ២០០បេ- មី ៥០កេសធំ នឹងថវិកា ២០,០០០,០០០រៀល ដើម្បីបន្តឧបត្ថម្ភជូនពលរដ្ឋជួបជីវភាពខ្វះខាតនាពេលបិទខ្ទប់​ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

លោកឧកញ៉ា សួរ វីរៈ៖ “កុំចាំដល់ពេលក្លាយជាអ្នកមាន ទើបចាប់ផ្តើមចែករំលែក គួរចាក់សាបវប្បធម៌ចែករំលែកតាមលទ្ធភាពដែលអ្នកមាន ដើម្បីបន្តវប្បធម៌ដល់អ្នកជំនាន់ក្រោយ”

គួររម្លឹកជូនថា ពេលកន្លងមកលោកឧកញ៉ា និងថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ តែងមានវត្តមានចុះជួយឧបត្តម្ភថវិកា និងសម្ភារៈមួយចំនួនជាប់ជានិច្ចក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយមហន្តរាយផ្សេងៗ៕