គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ជាគ្រឹះស្ថានលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ ៥ នៅកម្ពុជា ត្រូវបានធនាគារ Kookmin Bank របស់ប្រទេសកូរ៉េខាងត្បូង សម្រេចទិញផ្ដាច់យកភាគ១០០%។
បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ធនាគារ Kookmin Bank ដែលជាភាគទុនិកធំជាងគេរបស់ប្រាសាក់និងជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បួន បានកំពុងដំណើរការទិញភាគហ៊ុនដែលនៅសល់ចំនួន៣០%ក្នុងប្រាសាក់ពីភាគទុនិកផ្សេងទៀត ខណៈកាលពីឆ្នាំ២០២០កន្លងមកធនាគារកូរ៉េមួយនេះបានទិញយកភាគហ៊ុនចំនួន៧០%រួចហើយ ក្នុងតម្លៃប្រមាណជាង៦០០លានដុល្លារ។
បន្ទាប់ពីទិញផ្តាច់មុខទាំងស្រុងរួចមក នៅឆ្នាំ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ នឹងពង្រីកសក្តានុពលនៃសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនឲ្យកាន់តែទូលំទូលាយបន្ថែមទៀតជូនអតិថិជន។
សូមបញ្ជាក់ថា ធនាគារ Kookmin Bank គឺជាបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន KB Financial Group ដែលជាធនាគារលំដាប់ទី៤នៅប្រទេសកូរ៉េខាងត្បូង៕