ឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC បានឲ្យដឹងអំពីដំណើរការអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមផ្លូវសមុទ្រប្រចាំថ្ងៃក្នុងនោះដើម្បីការពារសុខុមាលភាពជូនពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិក្នុងបរិបទកូវីដ-១៩ ក្រុមហ៊ុនទូកទេសចរណ៍របស់លោកឧកញ៉ាផ្ទាល់ ទទួលការកក់សំបុត្រសម្រាប់ភ្ញៀវដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់តែប៉ុណ្ណោះ។
ជាមួយគ្នានេះ ដើម្បីធានាសុវត្ថិភាពខ្ពស់បំផុតជូនភ្ញៀវ និងបុគ្គលិក ហើយមុននឹងឡើងជិះលើអូរប័រ ភ្ញៀវដើរឆ្លងកាត់ទូរបាញ់សម្លាប់មេរោគ ជាមុនសិន ដើម្បីសម្លាប់មេរោគ ទើបអនុញ្ញាតអោយភ្ញៀវចុះចូលទៅក្នុងអូប័រ។
ក្រុមហ៊ុន G.T.V.C speedboat Cambodia បានថ្លែងអំណរអរគុណជូនភ្ញៀវគ្រប់រូបចំពោះការគាំទ្រ និងចូលរួមសហការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាសកលនេះ និងសំណូមពរ អនុវត្តន៍ឲ្យបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ-១៩៕