ឧកញ៉ា ស្រី ចាន់ថន កំពុងញាប់ដៃញាប់ជើងធ្វើបច្ចុប្បន្នភាពរោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ក្រោយប្រកាសជាផ្លូវការថា ត្រៀមនឹងបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ដែលជាកសិផលនៅក្នុងស្រុក នាព្រឹកថ្ងៃទី ២៨ សីហា នេះ លោក ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ជាថ្មីម្ដងទៀតថា លោក រួមទាំងក្រុមការងារ កំពុងសម្រុកធ្វើបច្ចុប្បន្នភាព និងផែនការសកម្មភាពមួយចំនួនលើគោលដៅបង្ហើតរោងចក្រនេះហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា៖ “ស្របតាមការសម្រេចចិត្តបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ រួមមានដូចជា ផ្លែមៀន, ផ្លែតាង៉ែន, ផ្លែសាវម៉ាវ, ផ្លែគូលេន , ផ្លែស្វាយ, ផ្លែម្នាស់, និងផ្លែឈើផ្សេងៗទៀតដើម្បីផលិតជាទឹកផ្លែឈើ ដំណាប់ផ្លែឈើកំប៉ុង និងដំណាប់ផ្លែឈើក្រៀម ក្នុងពេលឆាប់ៗខាងមុខនេះ…”។

មុនឈានដល់ការផលិតផ្លែឈើកំប៉ុងស្រស់ ចេញពីរោងចក្រ ក្រុមការងារបច្ចេកទេសចម្រុះ ក្រោមការដឹកនាំដោយផ្ទាល់របស់ លោក ឧកញ៉ា ស្រី ចាន់ថន បាននឹងកំពុងជម្រុញផែនការសកម្មភាពចំនួន ២ សំខាន់ៗ រួមមាន៖  សម្រាប់គោលដៅទី១៖ ឧកញ៉ា ស្រី ចាន់ថន រួមជាមួយនិងក្រុមការងារកំពុងតែដុតដៃដុតជើងរៀបចំ រចនាសំបកកំប៉ុង ការ សិក្សាពីគុណភាពចំណីអាហារ និងស្តង់ដាសុវត្ថិភាព រសជាតិ ដែលអាចរក្សាទុក្ខបានរហូតទៅដល់២ឆ្នាំ ។

ដោយឡែក សម្រាប់ចំណែកគោលដៅទី២៖ ក្រុមការងាររបស់លោក ក៏កំពុងសិក្សាពីតម្រូវការទីផ្សារក្នុងស្រុក និងលទ្ធភាព នាំចេញផលិតផលទៅក្រៅប្រទេសដើម្បីធានាអោយបាននូវនិរន្តរភាពនៃសង្វាក់ផលិតកម្មនេះផងដែរ។

ម្ចាស់ក្រុមហ៊ុន Jet’s Group ដដែលរូបនេះ បានបង្ហាញក្ដីសង្ឃឹមខ្ពស់ និងដាក់ចិត្តដាក់កាយ ១០០ភាគរយ លើផែនការលើកស្ទួយសង្វាក់ផលិតកម្ម រោងចក្រកែច្នៃផ្លែឈើស្រស់ក្នុងស្រុក។ លោក ឧកញ៉ា ក៏រំពឹងយ៉ាងមុតមាំថា បងប្អូនខ្មែរយើងទាំងអស់គ្នា នឹងជួយគាំទ្រនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរយើង ក្នុងគោលបំណងជួយដល់កសិករខ្មែរផង ក៏ដូចជាគាំទ្រអោយមានការបង្កើតរោងចក្រនៅក្នុងប្រទេស ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរយើងផងដែរ៕