ថ្នាក់​​គ្រប់គ្រងនៅ​ក្រុមហ៊ុន​ វីរៈប៊ុនថាំ ជាង ៦០ ភាគរយ​ជា​ស្រ្តី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្តល់ការ​គាំទ្រ​ក្នុង​ការលើកកម្ពស់​តួនាទីស្រ្តី​ជាអ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​។ បើ​តាម​ឧកញ៉ា សួរ វីរៈ នៅ​ក្រុមហ៊ុន វីរៈ ប៊ុនថាំ មាន​ស្រ្តី​ជាង ៦០ ភាគរយ បាន​កាន់តួនាទីជាអ្នក​គ្រប់គ្រង​ក្នុង​ការ​ដឹកនាំ​ប្រព័ន្ធ​ការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ លោកឧកញ៉ា សួរ វីរៈ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន វីរៈ​ប៊ុនថាំ អេចប្រេស បាន​ឲ្យ​ដឹង​ថា លោក​គាំទ្រនិងពេញចិត្ត ក្នុង​​ការ​លើកស្ទួយស្ត្រីក្នុងវិស័យការងារ​​។ ក្រុមហ៊ុនផ្ដល់សិទ្ធិ និងអាទិភាពដល់ស្ត្រី ពីព្រោះស្ត្រីក៏មានសមត្ថភាពបំពេញការងារដូចនឹងបុរសដែរ។

ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរឈានមុខគេលើ​សេវាដឹក​ជញ្ជូន​អ្នក​ដំណើរ និង​សេវា​បញ្ញើ​អីវ៉ាន់ឆាប់រហ័ស។ ក្រៅ​ពី​មាន​សាខា​រាប់​រយកន្លែង​នៅ​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុនបាន​ពង្រីក​សាខា​នៅ​ប្រទេសថៃ​ ចិន និងវៀតណាម។​​ នៅឆ្នាំ​២០២១នេះ ក្រុមហ៊ុន​បានពង្រីកខ្លួនច្រើនជាង ៤៦០​ សាខានៅក្នុងប្រទេសកម្ពុជា ផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មជាច្រើន​ រួមទាំង​សេវាកម្មបញ្ញេីអីវ៉ាន់ឆាប់រហ័សទាន់ចិត្តទូទាំងប្រទេស៕