វគ្គសិក្សាចែករំលែកចំណេះដឹងតាមកម្មវិធី Zoom ក្រោមប្រធានបទ “របៀបប្រើលុយ” របស់លោកឧកញ៉ា ភរិម្យ វិចិត្រដារ៉ា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិក្ខាកាមមកពីគ្រប់មជ្ឍដ្ឋានទាំងក្នុង និងក្រៅប្រទេស។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
សិក្ខាកាមសរុបប្រមាណ ៦៨នាក់ កាលពីថ្ងៃ ទី២៨ សីហា ឆ្នាំ២០២១នេះ មានទាំងមន្ត្រីរាជការ អ្នកធ្វើការវិស័យឯកជន យុវជនទាំងក្នុង និងក្រៅប្រទេស ចូលរួមវគ្គសិក្សាដ៏សំខាន់ពីវាគ្មិន និងបានវាយតម្លៃខ្ពស់ជុំវិញប្រធានបទ “ការប្រើលុយ” នេះ។ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលជាអ្នកចែករំលែក និងបង្វឹកផ្ទាល់ ក្នុងកម្មវិធីបង្វឹកចំណេះដឹងពីលុយនេះ ក៏បានអារម្មណ៍រំភើបរីករាយ ក្រោយឃើញសិក្ខាកាមមកពីគ្រប់មជ្ឍដ្ឋាន ចូលរួមទទួលយកចំណេះដឹងតាមអនឡាញនេះ យ៉ាងកុះករ។
លោកឧកញ៉ា បានប្រាប់ Oknha News ឱ្យដឹងថា៖ វគ្គសិក្សាតាមប្រព័ន្ធ Zoom ដែលខ្ញុំ ទើបបានចែករំលែក ទៅបងប្អូនសិក្ខាកាមកាលពីពេលថ្មីៗកន្លងទៅនេះ គឺផ្ដោតទៅលើតិកនិកនៃការគ្រប់គ្រង ប្រភពចំណូល-ចំណាយ ការរៀបចំផែនការហិរញ្ញវត្ថុ របៀបសន្សំ និងការត្រៀមខ្លួនសម្រាប់វិនិយោគ៕
ស្ថាបនិកគម្រោងបុរី ភិរម្យ វិចិត្រដារ៉ា និងជាគ្រូបង្វឹកបង្គោល បានហៅកម្មវិធីដែលលោកកំពុងចែករំលែកនេះថា ជាកម្មវិធីបង្វឹកដ៏ពុះកញ្ជ្រោល តាមអនឡាញ ត្បិតគ្រប់សិក្ខាកាមដែលចុះឈ្មោះចូលរៀនវគ្គចំណេះដឹងហិរញ្ញវត្ថុតាមអនឡាញរបស់លោក សុទ្ធតែអ្នកមានឆន្ទៈមុតស្រួច និងមហិច្ឆតាខ្ពស់ ក្នុងការច្បាមយកបទពិសោធន៍ពីវាគ្មិនជំនាញ។
ក្រោយវគ្គចែករំលែកចំណេះដឹងអំពីរបៀបប្រើលុយ លើកទី១ នេះ ទទួលបានជោគជ័យ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា គ្រោងនឹងបន្តបើកវគ្គបង្រៀនតាមអនឡាញជាច្រើនផ្សេងទៀត ដើម្បីជាការរួមចំណែក ចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួន ដល់សិក្ខាកាម។
អ្នកដែលមានចំណាប់អារម្មណ៍ និងចង់ពង្រីកចំណេះដឹងផ្នែកហិរញ្ញវត្ថុ របៀបប្រើលុយ និងគន្លឹះក្នុងការវិនិយោគ លើវគ្គសិក្សាជាច្រើនផ្សេងទៀតរបស់លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អាចបន្តចុះឈ្មោះបាន តាមរយៈលេខទូរស័ព្ទ 012 902 700 ឬហ្វេសប៊ុកផេក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដោយផ្ទាល់ ៕