ឧកញ៉ា ឡេង ប្រុស ទៅ​រស់​នៅ​ស្រុក​កំណើត​​រយៈ​ពេល​ខ្លី ដាំ​បន្លែធម្មជាតិ បាន​រាប់​តោន

ជុំវិញ​ឧកញ៉ា

ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​កូវិដ១៩ វាយ​​លុក រាជធានី​ភ្នំពេញ​ក៏​ដូច​ជា​តាម​បណ្ដា​ខេត្ត​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ឧកញ៉ា​ឡេង ប្រុស បង​បង្កើត​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​នាំ​ក្រុម​គ្រួសារ​លោក​ទៅ​រស់នៅ​​ស្រុក​កំណើត​​នៅ​​ឯ​​ស្រុក​បាភ្នំ ខេត្ត ព្រៃវៃង យ៉ាង​មាន​ក្ដី​សុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ឧកញ៉ាឡេង ប្រុស បាន​បង្ហាញ​សកម្មភាពជួបជុំគ្រួសារយ៉ាង​​ស្រស់ស្រាយ​នៅផ្ទះ​លំហែ​កាយ​នៅ​ស្រុកកំណើត មាន​បរិយាកាស​ធម្មជាតិ អម​ដោយ​ផល​ដំណាំ​ជាច្រើន​មុខ​មាន​បន្លែង​បង្ការ​ដូច​ជា ពោត ​ត្របែក ឆៃថាវ ចិញ្ចឹម​ត្រី​បាន​​ផល​​ជា​ច្រើន​​តោន ដោយ​លោក​បាន​ប្រម៉ូលផង ហើយ​ដឹក​មក​ចែក​ជូន​បង​ប្អូន​លោក​នៅ​ឯ​រាជធានី​ភ្នំពេញ​ជា​ច្រើន។

ទោះបី​មាន​ការងារ​ជំនួញ​ដ៏​មមាញឹក ឧកញ៉ា​រក​ស៊ី​លើ​វិស័យ​អចលនទ្រព្យនេះ​ក៏​មិន​ដែល​ខកខាន​​តែងតែ​ដក​ឃ្លា​បង្កើត​ភាព​ស្និទ្ធស្នាល​ជួបជុំ​គ្រួសារ​ប្រកប​ដោយ​ភាព​កក់ក្ដៅ​ជា​ទី​បំផុត៕