អ្នកឧកញ៉ា លាង ឃុន ផ្តល់​ដែក​ជិត ២០ តោន សង់​អគារ​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺកូវីដ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង និងលោកជំទាវ បានចូលរួមចំណែកផ្តល់នូវ ដែក ១៦លី ចំនួន១៤,៦៥តោន និងដែក ១២លី ចំនួន៤,៩២តោន ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ កម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ​ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ​កម្រិត​ស្រាល​បានចំនួន ៣៥៦ គ្រែ​ (គ្រែ០១ជាន់​) ឬអាចបានចំនួន ​៧១២ គ្រែ ​ប្រសិនប្រើគ្រែ០២ជាន់។