លោក ឧកញ៉ា អេង ប៉សែ ជាអនុប្រធានកិត្តិយសនៃសាខាកាកបាទក្រហមកម្ពុជា និងជាអ្នកជំនួញមួយរូប បានប្រកាសស្វែងរកទិញរោងចក្រកាត់ដេរស្តង់ដារមួយ ដោយលោកប្រើ កញ្ចប់ថវិការចន្លោះ7,000,000$ ទៅ20,000,000$ ហើយអ្នកដែលជួយស្វែងរកបានមានទាំងមានស្យុងជូនថែមទៀតផង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោកឧកញ៉ាដែលមានកំណើតមកពីទឹកដីខេត្ត តាកែវរូបនេះបានសរសេរ លើFacebook ឈ្មោះ Por Se EngដែលជាFacebook ផ្ទាល់ខ្លួនលោកឧកញ៉ាថា ( បងៗដែលមានស្គាល់រោងចក្រកាត់ដេរស្តង់ដារ ដែលចង់លក់សូមជួយទាក់ទងមក Telegram ខ្ញុំ 066 818181។
មានភ្ញៀវជនជាតិ Singapore ពីរក្រុម កំពុងមានតម្រូវការ
រកទិញបន្ទាន់ (អាចចូលដេរបានភ្លាមៗ)
1. កញ្ចប់ថវិការ 20,000,000$
2. កញ្ចប់ថវិការ 7,000,000$
មានស្យុងជូន)