បន្ទាប់ពីទទួលងារបន្ថែម អ្នកឧកញ៉ា គួច ម៉េងលី ប្តេជ្ញាបន្ត​ពង្រឹង​ការងារ​សប្បុរស​ធម៌​និង​មនុស្សធម៌​​ដើម្បី​អភិវឌ្ឍ​សង្គមជាតិ​​ឱ្យ​កាន់តែល្អ​ប្រសើរ​

ជុំវិញ​ឧកញ៉ា

ជាពាណិជ្ជករ ​វេជ្ជបណ្ឌិត និងជាអ្នកឯកទេស​ខាង​អប់រំដែលមានបទពិសោធនជោគជាំច្រើនឆ្នាំ និងជាធុរកិច្ចជនល្បីឈ្មោះខាងកិច្ចការងារសប្បុរស​ធម៌​ ​និង​មនុស្សធម៌​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​​សង្គម​និង​មនុស្សជាតិ​ ឧកញ៉ា គួច ម៉េងលី ​ត្រូវបានព្រះមហាក្សត្រ ត្រាស់បញ្ញត្តិផ្តល់គោរមងារជា “អ្នកឧកញ៉ា“​ កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាត្រូវបានចាត់ថា ជាមនុស្សពាណិជ្ជករម្នាក់ តែងតែចេញមុខ​​ចែករំលែក​ជា​សាធារណៈ​នូវ​ចំណេះ​ដឹង​ទាក់ទិន​នឹង​ការអប់រំ​ ​សុខភាព​ ​និង​ការ​ធ្វើអាជីវកម្ម​ដល់មនុស្សជំនាន់ក្រោយឲ្យមានកម្លាំងចិត្តកសាងជាតិមួយសម្បូរដោយធនធានខ្លាំងពូកែ។​

អ្នកឧកញ៉ា គួច ម៉េង មានប្រសាសន៍ថា «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ ​និង​សេចក្តី​សោម​នស្សក្រៃលែង​ ​ដែល​ព្រះករុណា​ ​ព្រះមហាក្សត្រ​ ​ទ្រង់​បាន​ប្រទាន​គោ​រម​ងារ​នេះ​ដល់​ខ្ញុំ​ ​ចំពោះ​ការចូលរួម​របស់​ខ្ញុំ​ ​និង​ក្រុមហ៊ុន​ក្នុង​សកម្មភាព​មនុស្សធម៌​នានា​ ​ក៏ដូចជា​គោលបំណង​និង​សេចក្តីព្យាយាម​ប្រឹងប្រែង​របស់​ខ្ញុំ​ ​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង​ជាច្រើន​ទៅដល់​សា​ធារណ​ជន​ទាំង​យុវជន​ ​និង​ចាស់ទុំ​ ឱ្យ​ពួកគាត់​មានជីវិត​ ​និង​អនាគត​ ​ក៏ដូចជា​ការចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​»​។

អ្នកឧកញ៉ា​ បន្ត​ថា៖​ ​«​កិត្តិយស​នេះ​ ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​មាន​កម្លាំងចិត្ត​ ​ក្នុង​ការ​ធ្វើការងារ​ទាំងនេះ​បន្ត​ទៀត​ ​ជាពិសេស​តាមរយៈ​មូលនិធិ​ ​ម៉េង​លី​ ជេ. គួ​ច​ ​ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​សាធារណជន​ទាំងឡាយ​ចូលរួម​ជាមួយនឹង​មូលនិធិ​របស់យើង​ ​ដើម្បី​ពង្រឹង​ការងារ​សប្បុរស​ធម៌​ ​និង​មនុស្សធម៌​ ​ដើម្បី​អភិវឌ្ឍ​សង្គមជាតិ​យើង​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទៅទៀត »​ ​។​

អ្នកឧកញ៉ា​ គឺជា​ស្ថាបនិក​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ដែល​មាន​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​និង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​ជា​បុត្រ​សម្ពន្ធ​ដោយ​ផ្ដោ​ត​សំខាន់​ទៅលើ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា​ ​ព្រមទាំង​មាន​គ្រឹះស្ថាន​ប្រសិទ្ធ​ភាព​ហ្វា​យ​នែ​ន​។​

គួររម្លឹកជូនថា តាមរយៈ​សកម្មភាព​និង​ទឹកចិត្តប្រកបដោយ​សប្បុរស​ធម៌​បេះដូងបរិសុទ្ធស្អាត​បរិច្ចាគថវិកា និងគ្រឿងសម្ភារៈចាំបាច់មួយចំនួន គិតជាទឹកប្រាក់ច្រើនលានដុល្លារជូនទៅដល់រាជរដ្ឋាភិបាលកន្លងមក សរបញ្ជាក់ឲ្យឃើញពីសមិទ្ធផល និងសក្ខីកម្ម​ រហូត​ត្រូវបានព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យ​ ​តែងតាំង​ជា​ “​ឧកញ៉ា​” ​ចាប់តាំង​ពី​ ​ឆ្នាំ​២​០​០​៩​ ​មក​ ​ដើម្បីជាកិច្ច​តបស្នង​ ​នូវ​ទឹក​ចិត្តសប្បុរស​ធម៌​ ​ដែល​លោក​បាន​បរិ​ច្ចា​គសម្រាប់​ប្រទេសជាតិ​ ៕