សភាពាណិជ្ជកម្មកម្ពុជា ហៅថៅកែក្រុមហ៊ុនគ្រាកៗមកជួបប្រគល់លិខិតបញ្ជាក់

សង្គម​ និង​សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា ដែលសម្បូរទៅដោយសមាជិក សមាជិកាសុទ្ធតែជាថៅកែ ម្ចាស់ក្រុមហ៊ុនគ្រាកៗកំពុងឈរជើងនៅប្រទេសកម្ពុជា បានរៀបចំពិធីស្វាគមន៍ និង សំណេះសំណាលជាមួយ សមាជិក-សមាជិកាថ្មី ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ម៉េង និមល អគ្គនាយករង និងលោកជំទាវ នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់ នៅថ្ងៃទី៣១ សីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីទទួលស្វាគមន៍ជាផ្លូវការ និង ប្រគល់លិខិតបញ្ជាក់សមាជិកភាពជូនសមាជិក-សមាជិកាថ្មី ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលនិងកិច្ចសហប្រតិបត្តិការល្អរវាងលេខាធិការដ្ឋានសភាពាណិជ្ជកម្មកម្ពុជាជាមួយនិងសមាជិក-សមាជិកាថ្មី។

សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នមួយ​មិន​សំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​នៅ​ទូទាំង​ប្រទេស។​

ក្រុម​ហ៊ុន​សហគ្រាសស្រប​ច្បាប់​​ធុន​តូច​ មធ្យម និង​ធំ គ្រប់វិស័យនៅ​ទូទាំង​ប្រទេស​ អាច​ចូល​ជា​សមាជិក​របស់សភាពាណិជ្ជកម្ម​បានទាំងអស់។ សភាពាណិជ្ជកម្ម ​ដើរតួយ៉ាងសំខាន់ក្នុងការចូលរួម​​ផ្ដល់​យោបល់ជូនរាជ​រដ្ឋាភិបាល ​ដើម្បីសម្របសម្រួលអាជីវកម្មក្នុងវិស័យឯកជនឲ្យកាន់តែមាន​ប្រសិទ្ធិ​ភាព​ និង​បង្ក​លក្ខណ:​ធុរកិច្ច​ឲ្យកាន់តែល្អ​ប្រសើរ​៕