ក្រុមហ៊ុន លី ហួរ គ្រុប បានបោះជំហាន និងពង្រីកវិសាលភាពនៃសាជីវកម្មរបស់ខ្លួនយ៉ាងច្រើននៅក្នុងពហុវិស័យដោយជោគជ័យអស់រយៈពេលជាង ៣០ឆ្នាំមកហើយនៅក្នុងពិភពជំនួញ មានជាអាថ៍ វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រងជាដើម។
ថ្នាក់ដឹកនាំកំពូលៗនៅក្នុងក្រុមហ៊ុនយក្សមួយនេះ គឺសម្បូរទៅដោយមហាេសដ្ឋីដែលកើតចេញពីអាជីវកម្មប្តូរប្រាក់អ្នកឧកញ៉ា លី ហួរ ជាមួយយុទ្ធសាស្រ្តមុតស្រួច និងសមធម៌សង្គម រួមនឹងក្រុមគ្រួសារសមាជិកជាអ្នកគ្រប់គ្រង់ផ្ទាល់ផងដែរ។ ការទទួលបាននូវភាពជោគជ័យយ៉ាងសម្បើម និងលើកស្ទួយមាត់សេដ្ឋកិច្ចជាតិនៅពេលនេះ គឺមិនអាចមើលរំលងបានឡើយនៅសហគ្រិន និងជាមគ្គុទ្ទេសន៍ ដែលខិតខំប្រឹងប្រែងនឹងនាំភាពជោគជ័យដ៏អស្ចារ្យ គឺលោកជំទាវឧកញ៉ា ស៊ាង លីន ជាភរិយា កូនប្រុសច្បង ឧកញ៉ា លី សុភ័ក្ត កូនប្រុសទី២ ឧកញ៉ា លី សុភាព និងកូនស្រីទី៣ ឧកញ៉ា លី សុភារី។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ាញូស៍ សូមមិនលើកយកពាណិជ្ជករទាំង ៥រូបមកបង្ហាញទាំងអស់នោះទេ ដោយគ្រាន់តែបើកកកាយបង្ហាញឲ្យស្គាល់នូវសហគ្រិនស្រ្តីវ័យក្មេងម្នាក់ស្ថិតក្នុងចង្កោមគ្រួសារ អ្នកឧកញ៉ា លី ហួរ។ តើសហគ្រិនវ័យក្មេងនោះជានរណា? គឺគ្មាននរណាក្រៅពីលោកជំទាវឧកញ៉ា លី សុភារី ដែលជាស្រ្តីពោពេញដោយសមត្ថភាពចំណេះដឹង និងមានបទពិសោធនជោគជ័យច្រើនឆ្នាំក្នុងការនាំភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្បីល្បាញមកឲ្យក្រុមហ៊ុនយក្ស លី ហួរ គ្រុប ក្តោបក្តាប់បុត្តសម្ព័ន្ធជាច្រើនវិស័យ។
លោកជំទាវឧកញ៉ា លី សុភារី មានតួនាទីជាអនុប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន លី ហួរ គ្រុប ចាប់តាំងពីឆ្នាំ២០១១មកម្លេះ។ លោកជំទាវបានបញ្ចប់ការសិក្សានៅមជ្ឈមណ្ឌលអប់រំ ផ្នែកទេសចរណ៍ និងសណ្ឋាគារ និងបញ្ចប់ថ្នាក់សញ្ញាបត្រជំនាញគ្រប់គ្រងសណ្ឋាគារ នៅប្រទេសសឹង្ហបុរី។ ក្នុងឆ្នាំ២០១០ផងដែរ។ នៅទីនោះហើយដែលជាពន្លឺបំភ្លឺផ្លូវត្រួសត្រាយជីវិតរបស់លោកជំទាវឲ្យឈានមកកាន់កាប់ដំណែងកំពូលមួយនៃក្រុមហ៊ុន លី ហួរ ក្រោមដឹកនាំរបស់អ្នកឧកញ៉ា លីហួរ ត្រូវជាបិតា មកទល់នឹងពេលបច្ចុប្បន្ន។
លោកជំទាវ ត្រូវបានចាត់ទុកថា ជាធុរជនស្រ្តីវ័យក្មេង និងស្វាហាប់ម្នាក់ ដែលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនតាំងពីអាយុ២៤ឆ្នាំ។ អាជីវកម្មដែលលោកជំទាវបានវិនិយោគក្រៅពីក្រុមហ៊ុន លី ហួរ គ្រុប រួមមាន អាជីវកម្មលក់គ្រឿងស្រវឹង និងភេសជ្ជៈ សេវាក្លឹបកំសាន្ត សាឡន ស្ប៉ា និងសេវាផ្នែកសម្ភស្សជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ គ្រុប ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធំមួយដែលមានប្រតិបត្តិការអាជីវកម្មច្រើនប្រភេទក្នុងពហុវិស័យ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អចំពោះប្រតិបត្តិការដោយសុចរិតនិងស្មោះត្រង់៕