Mark Zuckerberg សាងប្រវត្តិសាស្រ្តឲ្យ​ Facebook ក្លាយជា​ក្រុមហ៊ុន​ទី ៥ នៅ​អាមេរិក មាន​ទ្រព្យ​ធន​ឡើង​ទ្រីលាន​ដុល្លារ​

អន្តរជាតិ

Facebook គឺជា​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ២,៨៩ ពាន់​លាន​គណនី​ជា​រៀងរាល់​ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង​បែបនេះ​ហើយ ទើប​តម្លៃ​ភាគហ៊ុន​របស់ Facebook ក៏​មាន​ការ​កើនឡើង​ខ្ពស់​ខ្លាំង រហូត​ដល់ ៣៧៩ ដុល្លារ​/​ហ៊ុន ដែល​តួលេខ​នេះ​មាន​ការ​កើនឡើង​ដល់​ទៅ ២៧% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​រំពឹង​ថា វា​នឹង​អាច​បន្ត​ហក់​ដល់​តម្លៃ ៤០០ ដុល្លារ/ហ៊ុន​ ស្របពេល​បច្ចុប្បន្ន មូលធន​ទីផ្សារ​របស់ Facebook គឺ​ឈាន​មក​ដល់​ចំណុច​កំពូល​មួយ​ហើយ ពោល​ប្រមាណ ១,០៧ ទ្រីលាន​ដុល្លារ ហើយ​នេះ​ក៏​ជា​ក្រុមហ៊ុន​អាមេរិក​ទី ៥ ដែល​ឈាន​មក​ដល់​កម្រិត​នេះ បន្ទាប់​ពី Amazon, Apple, Microsoft និង Alphabet។

អាស្រ័យ​ដោយ​ក្រុមហ៊ុន​​មាន​តម្លៃ​កើនឡើង​ខ្លាំង​បែបនេះ ច្បាស់​ណាស់​ម្ចាស់ក្រុមហ៊ុន​ Mark Zuckerberg ច្បាស់​ជា​កើន​ទ្រព្យសម្បត្តិ​ច្រើន​ដូចគ្នា​ ដោយ​គិត​ត្រឹម​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​ប្រមាណ ១៣៦ ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​ដែល​មាន​ទ្រព្យ​ច្រើនជាង ១០០ ពាន់​លាន​ដុល្លារ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Bloomberg Billionaire។

យ៉ាងណា ទោះ​មាន​ទ្រព្យ​ច្រើន​លើសលប់​ក្ដី តែ Mark ធ្លាប់​ទម្លាយ​ឲ្យ​ដឹង​ថា លោក​មាន​គម្រោង​អស្ចារ្យ​មួយ គឺ​នឹង​ចែករំលែក និង​ផ្ដល់​នូវ​ចំណែក​ភាគហ៊ុន Facebook រហូត​ដល់ ៩៩% ទៅ​កាន់​គម្រោង​សប្បុរសធម៌ និង​មូលនិធិ​ផ្សេងៗ​នៅ​ពេញ​មួយ​ជីវិត​តែម្ដង​៕

ប្រភព: nairametrics