រថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿង របស់លោកឧកញ៉ាបណ្ឌិត ជា រតនា បានរៀបចំជាស្រេចរួចហើយត្រៀមយកទៅចែកជូននៅទីតាំងផ្សេងគ្នាក្នុងនោះមាន តំបន់ប្រតិបត្តិការសឹករងកំពត១, គ្រឿង ជូនដល់ណ្ឌលសុខភាព ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ១គ្រឿង, និង ជូន បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ។
តាមរយៈគណនីយFacebook ផ្ទាល់ខ្លួនរបស់ឧកញ៉ាបណ្ឌិត ជា រតនា ដែលបានបង្ហោះនៅព្រឹកនេះ បានរៀបរាប់យ៉ាងដូច្នេះថា “រថយន្តសង្គ្រោះបន្ទាន់ទី៣៣ ទី៣៤ និងទី៣៥ បានរៀបចំរួចរាល់ហើយ។
-ទី៣៣ ជូន តំបន់ប្រតិបត្តិការសឹករងកំពត។
-ទី៣៤ ជូន មណ្ឌលសុខភាព ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
-ទី៣៥ ជូន បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ។ ខ្ញុំសង្ឃឹមថារថយន្តសង្គ្រោះបន្ទាន់ទាំងនេះនឹងបានជាប្រយោជន៏ដល់ពលរដ្ឋយើង “។
លោកឧកញ៉ា បណ្ឌិត ជា រតនា ត្រូវបានគេស្គាល់ថា គឺជា ឧកញ៉ាមានចិត្តសប្បុរសម្នាក់ ដោយលោកតែងតែបានចុះជួយដល់ពលរដ្ឋក្រីក្រស្ទើរគ្រប់ខេត្តក្រុង ជាច្រើនកន្លងមក។ ជាមួយនិងកិច្ចការសប្បុរសនេះលោកបណ្ឌិតឧកញ៉ា មានមូលនិធិមួយមូលនិធិ១សម្រាប់ជួយដល់សង្គមតែម្ដង ហើយជារឿងតែងតែចុះជួយ ដល់ពលរដ្ឋជាបន្តបន្ទាប់។ សម្រាប់រថយន្តសង្គ្រោះបន្ទាន់នេះ គឺជា រថយន្តទៅ៣៥ ហើយដែល លោកបានបរិច្ចាគជួយដល់សង្គម៕