កាលពីប៉ុន្មានខែកន្លងមក តារាសម្តែងប្រុសលោក អេដវីដ បានបង្ករការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ករណីប្រើអំពើហឹង្សាដោយស្ថានទម្ងន់ទោសទៅលើសង្សា គឺអ្នក នាង សុទ្ធបញ្ចការ។
បន្ទាប់ពីរស់នៅក្នុងពន្ធនារព្រៃសអស់រយ:ពេលប្រមាណ២ខែមកនេះ ឥឡូវតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
អ្នកនាង សុទ្ធ បញ្ចកា លើកឡើងថា លោក អេ ដវីដ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយ។ ប៉ុន្តែអេដវីដក្រោយដោះលែងនៅក្រៅឃុំគឺពេល នេះមិនបានមករួមរស់ឬត្រូវគ្នាជាមួយនាងវិញទេពោលគឺ អេដវីដ បានវិលត្រឡប់ទៅសាងសេចក្តីសុខជាមួយអតីតគូស្នេហ៍ចាស់វិញ។
ដោយសារតែហេតុផលនេះហើយទើបអ្នកនាង សុ ទ្ធ បញ្ចកា បានទម្លាយសាររៀបរាប់ពីរឿងឈឺចិត្តយ៉ាងវែងអន្លាយធ្លាប់សាងសេ្នហាជាមួយលោក អេដវីដកន្លងមក។ អ្នកនាង សុទ្ធ បញ្ចកា បញ្ជាក់ថា នៅក្នុងសំណេរដ៏ឈឺចាប់នោះ អីដែលខ្ញុំហួសចិត្តគឺ វានៅក្រៅឃុំបណ្តោះអាសន្នទេ តែធម្មតាមិនអាចដើរហើរសេរីទេតែវានិងគូស្នេហ៍វាជិះឡានឌុបគ្នានៅម្តុំផ្សារដើមគរធម្មតាដូចគ្មានរឿងអី្វកើតឡើង។
បញ្ចកា បន្ថែមថា ប្រាប់ទៅ អេដវីន ផង ខ្ញុំលែងឈឺហើយដល់វេនដែលខ្ញុំសងទាំងការទាំងដើម។ ខ្ញុំដឹងថា ពេលនេះគេនៅក្រៅឃុំ សុវត្ថិភាពខ្ញុំមិនល្អទេដូច្នេះខ្ញុំនឹងដាក់ពាក្យបណ្តឹងការពារគ្រួសារនិងកូនអោយហើយ។ គេសួរថា បណ្តឹងអាជ្ញាជាប់គុកតែ២ ខែទេហី ជាក់ស្តែងតាមច្បាបពី២ឆ្នំទៅ៥ឆ្នាំតើ៕