ពិភពលោកសម្តែងក្តីបារម្ភខ្លាំងរឿងខ្វះគ្រាប់កាហ្វេ ក្រោយវៀតណាមបន្តបិទខ្ទប់ប្រទេសដោយសារកូវីដបម្លែងខ្លួនថ្មីប្រភេទ Delta

អន្តរជាតិ

វៀតណាម បន្ថែមក្តីបារម្ភកាន់តែខ្លាំង ចំពោះការផ្គត់ផ្គង់កាហ្វេនៅទូទាំងពិភពលោក ដោយសារតែទីក្រុងធំបំផុតរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ នៅតែបន្តបិទខ្ទប់ បន្ទាប់ពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បម្លែងខ្លួនថ្មីប្រភេទ Delta ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វៀតណាម គឺជាប្រទេសដែលផលិតគ្រាប់កាហ្វេប្រភេទ Robusta ដ៏ធំបំផុតមួយ ដែលមានរសជាតិល្វីងដិតខ្លាំង និងត្រូវបានគេយកទៅកែច្នៃធ្វើជាប្រភេទកាហ្វេកញ្ចប់ឆុងទឹកក្តៅហូបភ្លាមៗ  និងមួយចំនួនទៀតជាប្រភេទ អេសប្រេសសូផងដែរ។ ជាមួយគ្នានោះតម្លៃគ្រាប់កាហ្វេ Robusta លក់ដុំកើនឡើងប្រហែល ៥០% នៅឆ្នាំនេះ ។

Vietnam's coffee crisis | Atalayar - Las claves del mundo en tus manos

ប៉ុន្តែការបិទខ្ទប់ទីក្រុងហូជីមិញ មានន័យថា អ្នកនាំចេញរបស់វៀតណាមកំពុងជួបផលពិបាកខ្លាំង ក្នុងការដឹកជញ្ចូនទំនិញផ្សេងៗ រួមទាំងគ្រាប់កាហ្វេផងនោះ ទៅកាន់កំពង់ផែ សម្រាប់ដឹកជញ្ចូនចេញទូទាំងពិភពលោក ។

យ៉ាងណជុំវិញបញ្ហាខាងលើ សមាគមកាហ្វេ-កាកាវវៀតណាម និងអង្គការពាណិជ្ជកម្មដទៃទៀត បានអំពាវនាវដល់រដ្ឋាភិបាលរបស់ប្រទេសនេះ ឱ្យធ្វើការបន្ធូរបន្ថយ ការរឹតបន្តឹងទៅលើមធ្យោបាយធ្វើដំណើរ ដើម្បីកុំឲ្យមានភាពរាំងស្ទះក្នុងការដឹកជញ្ជូនទំនិញចេញទៅក្រៅប្រទេស ៕

ប្រភព: BBC