អគារច្រកទ្វារប៉ោយប៉ែត ដែលចំណាយពេលជិត ២ ឆ្នាំលើការសាងសង់បានដាក់ឲ្យដំណើរការ ជាមុខមាត់ថ្មីនៃទឹកដីទល់ដែនថែ។
អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មីនេះ កម្ពស់ ៣ ជាន់ (ជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី២) រចនាបទស្ថាបត្យកម្មខ្មែរ មានស្តង់ដារ ប្រកបដោយភាពប្រណិត តម្លៃថវិកាសាងសង់ជាង ១ លានដុល្លារអាមេរិក។
អគារថ្មីនៃរដ្ឋបាល នៅច្រកអន្តរជាតិ ប៉ោយប៉ែត ត្រូវបានសែនក្រុងពាលីសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងអគារនោះ ក៏មានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ (នគរបាលច្រកទ្វារអន្តរជាតិ, នគរបាលទិដ្ឋាការ) បំពេញការងារជូនភ្ញៀវជាតិ អន្តរជាតិ នៅសងខាងផ្លូវ និងមានការិយាល័យ ធ្វើការរបស់អង្គភាពពាក់ព័ន្ធមានគយនិងរដ្ឋាករ , ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ, នគរបាលអន្តរជាតិ, នគរបាលទេសចរណ៍ អាចបម្រើសេវាបំពេញបែបបទឆ្លងកាត់ព្រំដែន ក៏ដូចជាកែលំអរនូវមុខមាត់ថ្មីរបស់ប្រទេសជាតិ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕