ព្រែកតាសុខនៅលើកោះរ៉ុង ត្រូវបានគេយកទៅប្រៀបធៀបទៅព្រៃលិចទឹកនៅទន្លេអាម៉ាហ្សូននៅទ្វីបអាមេរិកខាងត្បូង។
ព្រែកតាសុខនៅលើកោះរ៉ុង ជាទីកម្សាន្តបែបទេសចរធម្មជាតិ គ្រប់ដណ្តប់ដោយដើមឈើដុះច្រូងច្រាំងអមតាមមាត់ព្រែក ដែលទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរខ្លាំងបំផុត ហើយព្រែកដ៏ស្អាតបំផុតមួយនេះ ក៏មានរាងដូចទៅនឹងទន្លេអាម៉ាហ្សូនដ៏ល្បីល្បាញនៅទូទាំងពិភពលលោករបស់ប្រទេសនៅតំបន់ទ្វីបអាមេរិកខាងត្បូង។
ព្រៃអាម៉ាហ្សូនគឺជាព្រៃត្រូពិច (Tropical Rainforest) ធំជាងគេបំផុតនៅលើភពផែនដីស្ថិតនៅទ្វីបអាមេរិកខាងត្បូងគ្រប់ដណ្តប់លើប្រទេសចំនួន ៩ ដែលក្នុងនោះរួមមាន ប្រេស៊ីល បូលីវី ប៉េរូ អេក្វាឌ័រ កូឡុំប៊ី វេណេហ្ស៊ុយអេឡា ហ្គីអាណា ស៊ូរីណាម និង French Guiana។ ទន្លេអាម៉ាហ្សូននៅក្នុងព្រៃអាម៉ាហ្សូន ក៏ជាទន្លេវែងជាងគេបំផុតលំដាប់ពី២នៅលើពិភពលោកដែលមានប្រវែង ប្រមាណ ៦ ៤០០គីឡូម៉ែត្របន្ទាប់ពីទន្លេនីលនៅទ្វីបអាហ្រ្វិក ដែលជាទន្លេវែងជាងគេបំផុតនៅលើពិភពលោកមានប្រវែង ៦ ៦៥០គីឡូម៉ែត្រ៕