ស្ងាត់ៗ Apple សង្ងំចរចាជាមួយ Toyota និង Hyundai ជុំវិញការផលិតឡានអគ្គិសនីរបស់ខ្លួន

អន្តរជាតិ

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានជួបជាមួយនាយកប្រតិបតិ្តក្រុមហ៊ុន Toyota ជុំវិញការពិភាក្សាទៅលើការផលិតរថយន្ត Apple Car នៅឆ្នាំ ២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Apple reportedly in talks with car maker Toyota for its car production |  Business Insider India

យោងតាមគេហទំព័រ Digi Times កន្លងមក បានឲ្យដឹងថា អ្នកតំណាងរបស់ក្រុមហ៊ុន Apple បានជួបជាមួយ SK Gruop របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន LG  Electronics កាលពីខែមុន ជុំវិញការអភិវឌ្ឍន៍ទៅលើប្រភេទរថយន្តអគ្គីសនីជាលើដំបូងរបស់ខ្លួន ហើយឥឡូវនេះ ក្រុមហ៊ុនផលិតទូរស័ព្ទ Iphone  ក៏កំពុងបន្តចរចារជាមួយក្រុម Toyota ផងដែរ ។

ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានធ្វើការលើគម្រោងក្នុងការផលិតរថយន្តរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤ មក ក្រោមគម្រោងមួយដែលមានឈ្មោះថា Titan ។

ប៉ុន្តែដោយសារទើបប្រឡូកចូលនៅក្នុងឧស្សាហកម្មរថយន្ត ទើប Apple ត្រូវការពេលសិក្សាយូរ និងត្រូវពឹងផ្នែកខ្លាំងទៅលើដៃគូផលិត ដើម្បីអាចបង្កើតចេញជាយានយន្ត ជាងគ្រប់គ្រងការផលិតដោយខ្លួនឯងផ្ទាល់។

Apple in talks with Toyota about Apple Car production: Report

សេចក្តីរបាយការណ៍ដដែលបានលើកឡើងថា Apple ក៏កំពុងពិភាក្សាអំពីផែនការស្រដៀងគ្នានេះជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតរួមទាំងក្រុមហ៊ុន Hyundai ផងដែរ។

ទន្ទឹមនឹងនោះ រថយន្តអេឡិចត្រូនិកដំបូងបង្អស់របស់ Apple ត្រូវបានគេរាយការណ៍ថា រថយន្តអគ្គិសនីនេះនឹងត្រូវតំឡើងដោយក្រុមហ៊ុន Hyundai៕

ប្រភព: Businessinsider

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ