អ្នកខេត្តតាកែវត្រៀម! ផ្លែមៀនលក់តម្លៃខាតដើមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងទៅដល់ថ្ងៃនេះ

ជុំវិញ​ឧកញ៉ា

បងប្អូនប្រជាពលរដ្ឋរបស់នៅខាងខេត្តតាកែវ ដែលកំពុងទន្ទឹងរងចាំភ្លក់រសជាតិផ្លែមៀនប៉ៃលិន (តាង៉ែន) របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងអាចបញ្ជាទិញបានហើយ គិតចាប់ពីរសៀលថ្ងៃទី០៦ ខែកញ្ញា ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

សម្រាប់តម្លៃលក់ គឺត្រឹមតែ ១៩០០រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃលក់ខាតដើម ដូចដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានប្រកាសនាពេលកន្លងមក ក្នុងយុទ្ធនាការចូលរួមជួយលើកស្ទួយទីផ្សារផ្លែមៀនប៉ៃលិន និងមៀនក្រអូប របស់ប្រជាកសិករខ្មែរ ដែលជាម្ចាស់ចម្ការកុំឱ្យរងការខាតបង់ ក្នុងស្ថានភាពកូវីដកំពុងរាតត្បាតនៅកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ដែលមានបំណងជាវផ្លែមៀនខ្មែរយើងទៅបរិភោគ អាចអញ្ជើញដល់ទីតាំងផ្ទាល់បាន នៅចំណតបេនឡាន ផ្សារតាកែវ សង្កាត់រកាក្រៅ ក្នុងដូចកែវ៕