អ្នកខេត្តកំពង់ស្ពឺចង់ភ្លក់រសជាតិផ្លែមៀនប៉ៃលិន ១ kg/១៩០០រៀល មានលក់ហើយរសៀលនេះ!

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទើបបានប្រកាសមុននេះបន្តិចថា ក្រុមការងារនឹងដឹកជញ្ជូនផ្លែមានប៉ៃលិនខ្មែរ ទៅលក់ជូនបងប្អូនប្រជាពលរដ្ឋនៅខាងខេត្តកំពង់ស្ពឺ នារសៀលថ្ងៃតី០៦ ខែកញ្ញា នេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ទីតាំងលក់ ផ្លែមៀនប៉ៃលិន (តាង៉ែន) តម្លៃ ១ kg/១៩០០រៀល របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អតិថិជនខាងខេត្តកំពង់ស្ពឺ អាចអញ្ជើញទៅស្វែងរកបាន នៅខាងមុខផ្សារ “សុវត្ថិភាព” ក្នុងទីរួមខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា ការរៀបចំសម្រួលដល់ទីតាំងលក់ផ្លែមៀនប៉ៃលិន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅទីតាំងខាងលើ ក៏ទទួលបានការសម្របសម្រួល និងយកចិត្តទុកដាក់យ៉ាងកក់ក្ដៅ ពីសំណាក់ ឯកឧត្ដម្ថ វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋនៅខេត្តស្ពឺ  អញ្ជើញជាវផ្លែមៀនប៉ៃលិនខ្មែរឱ្យបានកុះករ ដើម្បីរួមចំណែក ជួយសម្រួលបន្ទុករបស់កសិករខ្មែរយើង ដែលកំពុងជួបប្រទះបញ្ហាខ្វះទីផ្សារនាំចេញ ក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជាយើង៕