តម្លៃអចលនទ្រព្យកណ្តាលទីក្រុងបាងកក នៅតែមិនមានការផ្លាស់ប្តូរ បើទោះបីជួបវិបត្តិកូវីដ-១៩

អន្តរជាតិ

លោក Kulwadee Sawangsri នាយកប្រតិបត្តិផ្នែកវិនិយោគនិងសេវាកម្មអចលនទ្រព្យរបស់ CBRE ប្រទេសថៃ បាននិយាយថា តម្លៃអចលនទ្រព្យនៅចំកណ្តាលទីក្រុងបាងកកនៅតែមិនផ្លាស់ប្តូរបើទោះបីជាមានវិបត្តិកូវីដ ១៩ ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា ដីនៅតំបន់ពាណិជ្ជកម្មកណ្តាលទាំងបីរបស់ទីក្រុងបាងកកនៅដដែល គិតចាប់តាំងពីឆ្នាំ ២០១៩ ដោយសារគម្រោងជាច្រើនត្រូវបានពន្យាពេល។

“នៅឆ្នាំ ២០១៩ ដីនៅតំបន់ Ploenchit-Lumpini មានតម្លៃថ្លៃបំផុត ៣,៩ លានបាតក្នុងមួយម៉ែត្រការ៉េ ចំណែកនៅ Sukhumvit វិញ មាន ២,៨ លានបាតក្នុងមួយម៉ែត្រការ៉េ និង ១,៧ លានបាតក្នុងមួយការ៉េ នៅតំបន់ Silom-Sathorn “។ លោកបន្ថែម។

លោកបញ្ជាក់បន្ថែមថា “នេះគឺជាឱកាសសម្រាប់អាជីវកម្មក្នុងការកែសម្រួលគម្រោងរបស់ពួកគេ ដូចជាការកាត់បន្ថយទំហំដើម្បីធានាថា ការសាងសង់ត្រូវបានបញ្ចប់យ៉ាងងាយស្រួលនិងរហ័ស”

សូមបញ្ជាក់ ដោយគិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រទេសថៃមានឆ្លងកូវីដ-១៩ សរុបចំនួន ១.២៩៤.៥២២ ករណី ហើយអ្នក​ស្លាប់កើនឡើងដល់ ១៣.០៤២ ករណី ជាមួយគ្នានេះប្រទេសជាប់របងកម្ពុជាមួយនេះ ក៏បង្ហាញរបាយការណ៍អ្នកបានជាសះស្បើយចំនួន ១.១៣២.៨៥៨ ករណីផងដែរ៕

ប្រភព៖ nationthailand