ឧកញ៉ា ម៉ុង ឫទ្ធី សុំចិត្តអ្នកលេងបណ្ដាញសង្គមកុំដៀល “បណ្ឌិតស្រុកខ្មែរ” ជារួមអ៊ីចឹង!

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី ថ្មីៗនេះ បានបង្ហាញប្រតិកម្មតបមួយ ជុំវិញការបញ្ចេញទស្សនៈរបស់បុគ្គលមួយចំនួនតូច ដែលបានវាយតម្លៃជារួមបែបអវិជ្ជមានលើពាក្យថា “បណ្ឌិតស្រុកខ្មែរ” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋីកសិកម្មជើងចាស់នៅស្រុកខ្មែររូបនេះ លើកឡើងថា៖ “ខ្ញុំ​ស្តាប់​លោកគ្រូ​បង្រៀន​ជោគជ័យ​យូៗទៅ​ ស្រាប់តែ​មាន​អ្នក​មកដៀល​ជារួម​ថា​ (​ គ្មាន​ណា​ ឆ្គួត​ដល់​ បណ្ឌិត​ស្រុក​ខ្មែរ​ និយាយត្រង់​ )​ មិនគួរដៀលជារួម​អីចឹង​ទេ​ វាធ្វេីអោយ​ប៉ះពាល់​ ​ដល់​បណ្ឌិត​មែនទែន​ គេគ្មាន​អំនួត​អីចឹង​ទេ​ គួរតែកែសម្រួល​វិញទៅ”​ ។

ស្ថាបនិកតំបន់អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី បន្ថែមទៀតថា៖ “ចំពោះ​ខ្ញុំ​នៅ​មិនទាន់បាន​ឃេីញ​ បុគ្គល​ណាម្នាក់​ទទួល​ជោគជ័យ​នៅឡេីយ​ទេ​ ឧទាហរណ៍​ក្រុម​ខ្មែរ​ក្រហម​ ចុងក្រោយ​ត្រូវ​ប្រមូល​យកមកកាត់ទោស​ ប៊ិនឡាឌិនចុងក្រោយ​អាមេរិក​តាម​ប្រម៉ាញ់​បាន​ សូម​អភ័យ​ទោស​ផង​បេីមាន​ការខុសឆ្គង”​។

ក្នុងន័យនេះ លោកឧកញ៉ា ម៉ុង ឫទ្ធី គ្រាន់តែចង់ឱ្យអ្នកលេងបណ្ដាញសង្គមមួយចំនួន មានការវិភាគឱ្យបានទូលំទូលាយ និងវែងឆ្ងាយ ជៀសវាងការវិនិច្ឆ័យណាមួយ ដោយគ្រាន់តែឃើញមួយជ្រុង ហើយវាយតម្លៃជារួមបែបនេះ ព្រោះអាចធ្វើឱ្យប៉ះពាល់ដល់លោកបណ្ឌិតៗ ដែលជាពួកគាត់ជាអ្នកចេះដឹងពិតប្រាកដ៕