ក្រុមហ៊ុនប្រេងបារាំង Total ចំណាយជិត ៣០ ពាន់លានដុល្លារ អភិវឌ្ឍន៍គម្រោងយក្សមួយនៅអ៊ីរ៉ាក់

អន្តរជាតិ

ក្រុមហ៊ុនថាមពលយក្សរបស់បារាំង Total បានចុះហត្ថលេខាលើកិច្ចព្រមព្រៀមួយ ដែលមានតម្លៃប្រមាណ ២៧ ពាន់លានដុល្លារ ជាមួយរដ្ឋាភិបាលប្រទេសអីរ៉ាក់ ក្នុងការអភិឌ្ឍន៍អណ្តូងប្រេង ឧស្ម័នធម្មជាតិ និងរួមទាំងគម្រោងកែច្នៃយកទឹកប្រើប្រាស់ផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងមួយនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយមានការចូលរួមផ្ទាល់ពីសំណាក់ នាយករដ្ឋមន្ត្រីលោក Mustafa al-Kadhimi ផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងប្រេងរបស់អារ៉ាប់ ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Total បានចុះកិច្ចសន្យាមួយនេះ គឺដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើ អណ្តូងរ៉ែរ៉ាតាវី នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ដែលជាមជ្ឈមណ្ឌលកែច្នៃឧស្ម័នពីអណ្តូងប្រេងចំនួន ៥ កន្លែង រួមទាំងគម្រោងកែច្នៃទឹកប្រៃ និងការចាក់ចូលអាងស្តុក ដើម្បីរក្សាកម្រិតផលិតកម្មប្រេងផងដែរ ។

មិនតែប៉ុណ្ណោះ ក៏មានការចុះហត្ថលេខាលើគម្រោងសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ក្នុងទំហំ ១.០០០ មេហ្គាវ៉ាត់ទៀតផង ។

អ៊ីរ៉ាក់ត្រូវបានមើលឃើញថាជាប្រទេស ដែលសម្បូរទៅដោយធនធានប្រេង និងឧស្ម័នជាច្រើនប្រភេទ ប៉ុន្តែប្រទេសនេះនៅខ្វះខាតបច្ចេកទេស ក្នុងការទាញយកឧស្ម័ទាំងនោះ មកប្រើប្រាស់ ។

ដូច្នេះហើយទើប អ៊ីរ៉ាក់សង្ឃឹមថាការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Total ក្នុងពេលថ្មីៗនេះ នឹងអាចជួយជំរុញឲ្យប្រទេសខ្លួន អាចបង្កើនសមត្ថភាពទាញយកចំណូលបានកាន់តែច្រើនពីប្រេង និងឧស្ម័ន ស្របពេលចំណូលសរុបរបស់ប្រទេសមួយនេះ ៩០ ភាគរយហើយ ដែលទទួលបានមកពីឧស្សាហកម្មប្រេង និងឧស្ម័ន ៕

ប្រភព: Aljazeera