ក្រុមមេធាវី HNS Law Group ជំទាវឧកញ៉ា នឹម វណ្ណៈ បន្តចុះកុងត្រាការពារផ្លូវច្បាប់ជូនក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ឯ.ក

ជំទាវស្រុកខ្មែរ

នាថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ  ក្រុមហ៊ុន ដាណាទ្រី (ខេមបូឌា) ត្រេឌីង ឯ.ក DANATRY (CAMBODIA) TRADING CO., LTD របស់អ្នកស្រី ទ្រី ដាណា បានបន្តចុះហត្ថលេខា លើសេចក្ដីសម្រេចស្ដីពីកិច្ចសហការ ការពារផ្លូវច្បាប់ជាមួយក្រុមមេធាវី អេជ អេន អេស (HNS Law Group) លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក្នុងរយៈពេលកុងត្រា ៦ខែ បន្តទៀត។ នេះបើតាមការឱ្យដឹងរបស់លោក ជំទាវឧកញ៉ា នឹម វណ្ណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការព្រមព្រៀងបន្តចុះកុងត្រាលើកិច្ចការពារតាមផ្លូវច្បាប់ រវាងក្រុមហ៊ុននាំចូល និងចែកចាយផលិតផលគ្រឿងសំអាង អាហារបំប៉ន រួមទាំងហាងមាសពេជ្រដ៏ធំ DANATRY (CAMBODIA) TRADING CO., LTD ជាមួយក្រុមហ៊ុនមេធាវី HNS Law Group ក្នុងរយៈពេលកន្លះឆ្នាំបន្តទៀតនេះ ធ្វើឡើងក្នុងគោលបំណងចម្បងមួយចំនួន ដូចជា៖ ទទួលនូវសេវាកម្មការពារផ្លូវច្បាប់ ប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលា និងជួយសម្រួលដល់ដំណើរការប្រតិបត្តិការរបស់ក្រុមហ៊ុន ក៏ដូចជាបង្កើននូវជំនឿចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនបានយ៉ាងល្អប្រសើរ ធ្វើឲ្យក្រុមហ៊ុនកាន់តែមានភាពរីកចំរើនទៅមុខជាលំដាប់។

ការិយាល័យក្រុមមេធាវី អេជ អេន អេស (HNS Law Group) គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្លូវច្បាប់ដ៏ល្បីល្បាញមួយ ដែលបណ្ដុំទៅដោយក្រុមមេធាវីមានជំនាញវិជ្ជាជីវៈខ្ពស់ និងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យច្បាប់នៅកម្ពុជា ។  ការិយាល័យក្រុមមេធាវី អេជ អេន អេស មានអាសយដ្ឋាននៅផ្ទះលេខ៧៤ ផ្លូវលេខ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកអ្នកនាងកញ្ញា អាចទំនាក់ទំនងប្រឹក្សាយោបល់ និងស្វែងរកសេវាកម្មផ្លូវច្បាប់ ជាមួយក្រុមហ៊ុនបាន តាមរយៈលេខទូរស័ព្ទ 017 905 805/ 077 998 198 ឬទាក់ទងទៅកាន់ហ្វេសប៊ុកផេកផ្លូវការឈ្មោះ ក្រុមមេធាវី អេជ អេន អេស HNS Law Group