ឧកញ៉ា ជាម ឃុនណាត ចាប់ចិត្តលើតារាចម្រៀង សុគន្ធ នីសា ដើម្បីជាទូតសុឆន្ទៈតំណាងបុរី មេគង្គលែន

កម្សាន្ត

តារាចម្រៀងស្រីល្បីនៅផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា ត្រូវបានលោកឧកញ៉ា ជាម ឃុនណាត សម្រេចតែងតាំងជាទូតសុឆន្ទៈ បុរី មេគង្គលែន កាលពីថ្ងៃទី៩ ខែកញ្ញាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុឆន្ទៈ រវាងបុរី មេគង្គលែន និង អ្នកនាង សុគន្ធ និសា ធើ្វឡើងនៅសណ្ឋាគារ Rosewood ក្រោមការចូលរួមពីលោកឧកញ៉ា ជាម ឃុនណាត អគ្គនាយកក្រុមហ៊ុនបុរី មេគង្គលែន និងលោកជំទាវ ហេង ចិន្តា ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ និងភ្ញៀវកត្តិយសសំខាន់ៗផងដែរ។

បើតាមបុរីមេគង្គលែន ការសម្រេចចិត្តជ្រេីសរេីស អ្នកនាង សុគន្ធ និសា ជាទូតសុឆន្ទៈតំណាងបុរី ព្រោះអ្នកនាងមានលក្ខណៈសម្បត្តិសមស្រប និង ឆ្លេីយតបទៅនឹងលក្ខខណ្ឌរបស់ក្រុមហ៊ុន។

អ្នកនាង សុគន្ធ នីសា ថ្លែងថា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ដល់​ លោកឧកញ៉ា​ ជាម​ ឃុនណាត​ អគ្គនាយក​ បុរី​ ​ មេគង្គ​ លែន លោកជំទាវ​ ហេង ចិន្តា​ និង​ បុគ្គលិក​ គ្រប់ជាន់ថ្នាក់​ ដែល​ ជឿទុកចិត្ត​ ជ្រើសរើស​ រូបនាងខ្ញុំ​ ជា​ ទូត​សុឆន្ទៈ​ របស់គម្រោង បុរី​ មេគង្គ​ លែន​។

អ្នកនាងបញ្ជាក់ថា កម្មវិធីនេះ​ ពោរពេញដោយស្នាម​ ញញឹម​ ការគោរព​ អោយតម្លៃ ការស្រឡាញ់​យ៉ាងខ្លាំង​ សម្រាប់នាងខ្ញុំ​ ជាកិត្តិយស​សម្រាប់នាងខ្ញុំក្រៃលែង។

សូមបញ្ជាក់ថា គម្រោង មេគង្គ ស៊ីធី ដែលជាគម្រោងថ្មីក្រោមការដឹងនាំផ្ទាល់ពីលោកឧកញ៉ា និងលោកជំទាវ ក្រុមស្ថាបត្យករ បុរីមេគង្គលែន គឺបាន លះបង់កំលាំងកាយចិត្ត សម្រិតសម្រាំង ចំណាយពេលយ៉ាងច្រើនដោយយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត ទៅលើការរចនា ស្ថាបត្យកម្មនីមួយៗ ល្បាក់ជ្រី ក្បូរក្បាច់រចនា ជាពិសេសគឺយើងមិនអនុគ្រោះសោះឡើយសូម្បីតែកំហុសដ៏តូចណាមួយដែលកើតមានឡើង ធើ្វអោយប្លង់ស្ថាបត្យកម្មនីមួយៗ របស់យើងមានលក្ខណៈឥតខ្ចោះ។ តួយ៉ាង រចនាបថ នៃគម្រោងនេះ គឺបានជ្រើសរើស រចនាបថ រើណឺហ្សង់ ដែលចាប់កកើតឡើងក្នុងស.វទី១៥ និងរចនាបថ បារ៉ុក ស.វទី១៧ ដែលម៉ូតទាំងនេះ ត្រូវបានស្គាល់ថាជារចនាបថដែលមានសម្រស់ ថ្លៃថ្នូរ ខ្ពង់ខ្ពស់ គង់វង្ស និងនៅតែពេញនិយមមកទល់បច្ចុប្បន្ន។

បុរីមេគង្គលែន មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោយការតែងតាំងនេះតទៅ ទូតសុឆន្ទៈរបស់យើង នឹងអាចបំពេញតួនាទីយ៉ាងសស្រាក់សស្រាំ និងក្លៀវក្លា ដើម្បីចូលរួមលើកកម្ពស់ កេរ៍្តឈ្មោះ ក៏ដូចជាកិត្យានុភាព និងប្រណិតភាព នៃបុរីមេគង្គលែនរបស់យើង។

ឆ្លៀតក្នុងឱកាសស្វាគមន៍ ទូតសុឆន្ទៈនេះ បុរី មេគង្គលែនយើងក៏មានផ្ដល់ជូននូវប្រូម៉ូសិនពិសេស និងការបង់ប្រាក់ងាយៗដែលមានដូចជា បង់រំលស់ឥតការប្រាក់រយៈពេល 24ខែ និង បញ្ចុះតម្លៃរហូតដល់ 12% គ្រប់គម្រោង៕