ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហាញទីតាំងដីតម្លៃខ្ទង់ជាង ១០លានដុល្លារ ស័ក្តិសមបំផុតសម្រាប់អ្នកចង់សង់បុរីលក់

ជុំវិញ​ឧកញ៉ា

ឱកាសទិញដីតម្លៃក្រោមទីផ្សារ សម្រាប់អភិវឌ្ឍន៍ជាគម្រោងបុរី នៅលើទឹកដី នៃខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ! ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia នាថ្ងៃទី០៥ ខែមីនា នេះ បានចង្អុលបង្ហាញ ទីតាំងដីលក់មួយកន្លែង មានទំហំជាង ២០ ហិចតា លក់ក្នុងតម្លៃល្អ និងចរចាបាន ស្ថិតនៅទីតាំងដ៏មានសក្ដានុពល ក្នុងខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ប្រាប់ Oknha News ពីព័ត៌មានលម្អិតរបស់ទីតាំងដីនោះថា ទីតាំងដីនោះ គឺស័ក្តិសមមែនទែន សម្រាប់អ្នកវិនិយោគណា ដែលពួកគាត់ចង់ទិញ ដើម្បីអភិវឌ្ឍន៍ជាបុរី ហើយលក់ក្នុងតម្លៃធម្យម ព្រោះថា ជាទីតាំងប្រជុំជន និងហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង រួចជាស្រេចហើយ។

ប្រធានស្ថាបនិក KW Cambodia រូបនេះ បានរៀបរាប់ពីទីតាំងដីតម្លៃខ្ទង់លានដុល្លារ នោះថា៖ “ដីល្អជាង ២០ហត នៅក្នុងខណ្ឌព្រែកព្នៅ កំពុងរកម្ចាស់ថ្មី ដើម្បីអោយរីកចំរើនទាំងអស់គ្នា!”។

ទីតាំងដីជាង ២០ ហិចតា ខាងលើនេះ ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ ជាទីតាំងដែលមានសក្ដានុពល ប្រជុំជន មានផ្លូវខ្វាត់ខ្វែង ល្អបំផុតក្នុងការអភិវឌ្ឍ ជាពិសេសសាងសង់បុរី។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាច ទាក់ទងលេខទូរស័ព្ទ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ 012 96 2000 ៕