សម្រាប់អ្នកទៅ​លេង​ទីក្រុង​បាងកក​និង​ខេត្ត​ចំនួន ៤ ផ្សេងទៀត​ដោយសេរី ទាល់តែចាក់វ៉ាក់សាំងបានពេញលេញ

អន្តរជាតិ

នៅខែតុលា ខាងមុខនេះ ថៃគ្រោងនឹងបើកដំណើរការទីក្រុងបាងកកឡើងវិញ ខណៈប្រទេសខ្លួន បាននឹងកំពុងព្យាយាមជួយសង្គ្រោះឧស្សាហកម្មទេសចរណ៍ ដែលកំពុងរងវិបត្តិដោយសារកូវីដ-១៩ បន្ថែម​រលកទី ៣ នៃការផ្ទុះ​ឆ្លងខ្លាំង​ពី​វីរុសបំប្លែងខ្លួន Delta កំពុង​រាតត្បាត​ក៏​ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរ​ទេសចរណ៍​ថៃ​ បាន​និយាយ​ថា ចាប់ពីថ្ងៃទី ១ ខែតុលាតទៅ ​អ្នក​ទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ នឹង​អាច​ទៅ​លេង​ទីក្រុង​បាងកក​និង​ខេត្ត​ចំនួន ៤ ផ្សេងទៀត​ ដោយ​មិន​ចាំបាច់​ត្រូវ​ដាក់​ខ្លួន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ២ សប្ដាហ៍​ទៀត​ឡើយ។

ខេត្តទាំង ៤ ដែល​អាច​ទៅ​លេង​បាន​រួមមាន រួម​មាន​ខេត្ត Chiang Mai, Chon Buri, Phetchaburi និង​ខេត្ត Prachuap Khiri Khan ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​តាម​គំរូប្រអប់​ខ្សាច់​ ឬ Sandbox ដូច​នៅ​កោះ​ភូកេត​ដែរ។

ដោយឡែក​ អ្នក​ទេសចរ​អន្តរជាតិ​ជាង ២៩,០០០ នាក់​ ដែល​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ បាន​នាំ​គ្នា​សម្រុក​ទៅលេង​ឆ្នេរ​សមុទ្រ​ភូកេត​ក្រោម​គម្រោង Sandbox ចាប់​តាំង​ពី​ខែ​ កក្កដា ដោយ​បង្កើត​ប្រាក់​ចំណូល​ជិត ៥០ លាន​ដុល្លារ។

ផែនការនេះនឹងធ្វើ​ឲ្យថៃ​ចាប់ផ្ដើម​ដាក់គោលដៅចំនួន ២១ បន្ថែម​ទៀតកក្នុងបញ្ជី​នៅខែ តុលា ខាងមុខ​រួមមាន ​ខេត្តឈៀងរ៉ៃ សុខោទ័យ និងកន្លែងលំហែកាយដ៏ពេញនិយមនៅ ​រ៉ាយុង ជាដើម។

ប៉ុន្តែ​រលក​កូវីដ -១៩ ទីបី​ និង​សាហាវ​បំផុត​របស់​ថៃ​ ​មិនទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ​ ខណៈដែល​ទី​ភ្នាក់ងារ​ទេសចរណ៍​​ព្រមាន​ថា ​ផែនការ​អាច​នឹង​មានការ​ផ្លាស់ប្ដូរ​ខ្លះៗ៕

ប្រភព៖cgtn