ចុម​យក្ស​! ណូម័រ ​លេង​ផ្លូវ​កាត់​​មុន​ថ្ងៃ​រៀប​​ការ

កម្សាន្ត

ទីបំផុត តារា​ស្រី អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ បាន​រៀប​ការ​​​បញ្ចប់​ភាព​​នៅ​លីវ របស់​ខ្លួន​ហើយ កាល​ពី​ល្ងាច​មិញ​នេះ ជា​មួយ វីជេ សុភា បន្ទាប់​ពី​ពួក​គេ ស្គាល់​គ្នា​ជាង​៣ឆ្នាំ។ គូរស្នេហ៍​សិល្បៈ​១គូរ​​នេះ ​​ខុស​ពី​​គូស្នេហ៍​សិល្ប​ផ្សេង​ទៀត គឺ ពួក​គេ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មុន​ថ្ងៃ​រៀប​​ការ។ មូលហេតុ​ដែល​នាំ​ឲ្យ​ពួក​គេ រត់​ទៅ​បំពេញ​ឯក​សារ​ច្បាប់​មុន​ថ្ងៃ​រៀប​ការ​នេះ ត្រូវ​បាន​ស្វាមី​នាង​បញ្ជាក់​យ៉ាង​ដូច្នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម​ហេតុ​ចម្បង​គឺ មក​ពី​ពួក​គេ​ទាំង​២​បាន​ទិញ​ផ្ទះ​រួម​គ្នា ហើយ​ខាង​បុរី​​តម្រូវ​ឲ្យ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍ ដើម្បី​យក​​ទៅ​​ធ្វើ​ប្លង់​រឹង​ឲ្យ ទើប​នាំ​គ្នា​ទៅ​ចុះ សំបុត្រអាពាហ៍ពិពាហ៍​មុន​ថ្ងៃ​តែ​ម្ដង​ទៅ។ វីជេ សុភា បាន​ប្រាប់​ថា ផ្ទះ​​ដែល​ពួក​គេ​ទិញ​​មាន​ទីតាំង​នៅ​ម្ដុំ​ចោមចៅ ដោយ​ទិញ​ក្នុង​តម្លៃ​ជាង​៥ម៉ឺន​ដុល្លារ។ ជុំ​វិញ​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​មុន​ថ្ងៃ​រៀបការ​នេះ វីជេ សុភា ថ្លែង​ថា លោក​មិន​បាន​គិត​ពី​ការ​តិច​ទៀន​ពី​អ្នក​ដទៃ​ឡើយ ព្រោះ​លោក​គិត​ថា ការ​ធ្វើ​នៅ​តម្រូវ​តាម​លក្ខណ៍​ខាង​បុរី ហើយ​​ម្យ៉ាង​ទៀត​មុន​នឹង​ក្រោយ គឺ​ពួក​គេ​គង់​តែ​ជា​ប្ដី​ប្រពន្ធ​នឹង​​គ្នា​ដែល​ហ្នឹង ដូច​នេះ ការ​ចុះ​​អ៊ីតាស៊ីវិល មុន​ថ្ងៃ​រៀបការ មិន​ជា​បញ្ហា​សម្រាប់​គូរ​ស្នេហ៍​លោក​ឡើយ។

តាម​ការ​រៀប​​របស់​អ្នក​ទាំង​ពីរ​ពួក​គេ​បាន​ស្គាល់​គ្នា​ជាង​៣ឆ្នាំ​មក​ហើយ ២​ដំបូង​គ្រាន់​តែ រាប់អាន​គ្នា​​ធម្មតា​ទេ ប៉ុន្តែ​ទើប​តែ​មាន​ចិត្ត​ស្រលាញ់​គ្នា​១ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ វីជេ សុភា លោក​ស្គាល់​គ្នា ក្នុង​ការងារ​រួម​គ្នា ដោយ​លោក​គឺ​ជា​អ្នក​គ្រប់ គ្រង់​កម្មវិធី​ចំណែក ណូម័រ ជា​ពិធី​ការិនី ។ លោក​ថា ធ្វើ​ការ​ជា​មួយ​គ្នា​យូរៗ​ទៅ ចេះ​សហ​ការណ៍​គ្នា ឃើញ​ទង្វើ​ល្អ​រៀងៗ​ខ្លួន ចេះ​អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ចាប់​ផ្ដើម​បង្កើត​ជា​ស្នេហ៍​ជា​មួយ​គ្នា​តែ​ម្ដង​ទៅ។

ទន្ទឹម​និង​ការ​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​នោះ ពួក​គេ​បាន​​បញ្ចូល​ពិធី​​ឡើង​ផ្ទះ​ថ្មី​ជា​មួយ​គ្នា​តែ​ម្ដង ក្នុង​នោះ អ្នក​ទាំង​ពីរ​បាន​​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជា​៧០តុ ភាគ​ច្រើន​ជា​អ្នក​សិល្បៈ ត្បិត​អី​ដូច​បាន​ជ្រាប់​ហើយ​ថា ពួក​គេ​ទាំង​ពីរ​គឺ​ជា​អ្នក​សិល្បៈ ដូច​នេះ​មិត្តភ័ក្ដិ​​របស់​ពួក​គេ​ភាគ​ច្រើន​ ជា​អ្នក​សិល្បៈ​តែ​ម្ដង។ វីជេ សុភា បាន​ថ្លែង​ជា ចុងក្រោយ​ថា ទោះបី​ជា​លោក​មិន​មាន​ទ្រព្យ​ច្រើន​ជូន​ដល់​ភរិយា​លោក​ក្ដី អ្វី​ដែល​លោក​បាន​ធ្វើ​​ឲ្យ​ភរិយា​និង​សាច់​ញាតិ​ទាំង​សង​ខាង​សប្បាយ​ចិត្ត​នោះ គឺ​លោក​បាន​ជូន​ខាន់ស្លា​ដល់​ដល់​ភរិយា ដែល​​នេះ​គឺ​ជា​បំណង​របស់​ស្ត្រី​គ្រប់​រូប៕