ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បង្ហើប យុទ្ធសាស្ត្រ​វិនិយោគ​អចលនទ្រព្យ​ទិញ​ភ្លាម​ចំណេញ​ភ្លាម

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

មនុស្សជាច្រើនតែងតែលើកជាសំណួរមកខ្ញុំថា តើធ្វើដូចម្ដេចអាចចំណេញពេលទិញធ្លាប់តែ​ឮថា​ចំណេញពេលលក់​ឆ្លង​កាត់តាមការរៀនសូត្រ​ពីបណ្ដាលមហាសេដ្ឋីពិភព​លោក​​ដូច​ជាលោក​រ៉ូបឺតគី​យ៉ូសាគី លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងបណ្ដាលគ្រូល្បីៗទៀត បូក​រួម​នឹង​បទ​ពិសោធន៍ដែលខ្ញុំបានអនុវត្តកន្លងមកទទួលបានលទ្ធផលយ៉ាងល្អប្រសើរខ្ញុំសូមចែករំលែក យុទ្ធសាស្រ្តដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

-ត្រូវធ្វើការវិភាគទៅលើអចលនទ្រព្យកត្តាទីតាំងភូមិសាស្រ្តនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ផែនការអភិវឌ្ឍន៍របស់ម្ចាស់គម្រោងសមត្ថភាពនិងលទ្ធភាពក្នុងការអភិវឌ្ឍន៍​វាជាការបញ្ជាក់ឲ្យឃើញពីការកើនឡើងតម្លៃនៃអចលនទ្រព្យនៅថ្ងៃខាងមុខ។

-រកអចលនទ្រព្យដែលអាចមានចំណូលពីការជួលឬចំណូលផ្សេងៗដែលទ្រព្យនោះឬ អាចបង្កើតបាន។

-ពិភាក្សាជាមួយអ្នកហិរញ្ញវត្ថុធានាគារដើម្បីធ្វើការវាយតម្លៃទំហំដែលអាចទទួលបានកម្ចីពីធនាគារ។

-សិក្សាពីចំណូលដែលអចលនទ្រព្យនោះបង្កើតបាននឹងសិក្សាអំពីចំនួនទឹកប្រាក់ប្រាក់ដែលត្រូវសងត្រឡប់ទៅធនាគារវិញ។

-យ៉ាងហោចបំផុតអាចរួចខ្លួនដោយមិនចាំបាច់ប្រើលុយហោប៉ៅ របស់យើង យើងកម្ចីធនាគារយ៉ាង​តិចបំផុត​ 15ឆ្នាំឡើងព្រោះតែជាទូទៅតម្លៃអចនទ្រព្យនឹងធ្វើការប្រែប្រួល​បីឆ្នាំម្ដងឬ ឆាប់​ជាង​នេះ​បើយើងខ្ចីកាន់តែប្រើ រយៈពេលយូរការបង់ប្រចាំខែកាន់តែតិច ធានាបាន​នូវការយកចំណូល​ឈ្នួល​ផ្ទះ​មក​សងត្រឡប់មកធនាគារកាន់តែងាយស្រួល​លក្ខណៈ​​​ពិសេស​អចលនទ្រព្យ​នឹង​បន្តឡើងថ្លៃបំណុល​​ដែល​យើង​​កំច្ចី​ ធនាគារ​​និង​ថយចុះ​តាមរយៈការបង់ជាប្រចាំ​ចំណូល​បាន​មកតាមរយៈ​ការ​ជួល​និង​ធ្វើការទូទាត់​ប្រាក់បង់ធនាគារ​ដែលធ្វើឲ្យយើងមិនខាតបង់លុយចេញពីហោប៉ៅ​ទាំង​អស់​នេះ​ជាអ្វីដែល​ខ្ញុំបានធ្វើទទួលបានលទ្ធផលល្អរួចមកហើយ៕

ខ្លឹមសារ​​ទាំង ស្រុង ដោយ លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា