ខណៈដែលប្រទេសកម្ពុជា បាននឹងកំពុងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍មិនទាន់បានបិទបញ្ចប់នៅឡើយ លោកឧកញ៉ាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ បាននាំយកថវិកា និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងជាមួយរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ។ ស្របពេលនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញកំពុងមានការបិទខ្ទប់ លោកឧកញ៉ា សួរ វីរៈ បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងទឹកប្រាក់ គិតទៅច្រើនជាង ១០ម៉ឺនដុល្លារអាមេរិកជូនដល់រដ្ឋបាលរាជធានីដើម្បីកាត់ផ្តាច់ខ្សែចម្លងមេរោគកូវីដ-១៩ ។
ជាក់ស្តែងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយតបតាមការអំពាវនាវរបស់សាលារាជធានីភ្នំពេញ លោកឧកញ៉ា សួរ វីរៈ បាននាំយកនូវអំណោយ និងថវិកាមួយចំនួនប្រគល់ជូនដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ចុះសួរសុខទុក្ខ ដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។
អំណោយសប្បុរសធម៌ប្រកបដោយបេះដូងមនុស្សធម៌ និងទឹកចិត្តខ្មែរជួយខ្មែររបស់ឧកញ៉ានាំទៅប្រគល់ជូនរដ្ឋបាលរាជធានី រួមមាន៖ ទឹកប្រាក់ចំនួន ២០ លានរៀល អង្ករ ចំនួន ២តោន មីជាតិ ចំនួន ៣០០កេស និងត្រីខ F4 ចំនួន ២០០កេស ផងដែរ ។
សូមបញ្ជាក់ថា កាលពីខែសីហា កន្លងទៅ លោកឧកញ៉ា សួរ វីរៈ និងថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ បានបន្តឧបត្ថម្ភជួយដល់រដ្ឋបាលខេត្តចំនួនពីរដែលកំពុងញ៉ាប់ដៃញ៉ាប់ជើងក្នុងការប្រយុទ្ធប្រឆាំងកូវីដបំម្លែងខ្លួនប្រភេទថ្មី ដែលតា (Derta) គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
សម្រាប់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគទាំងនេះ ជូនដល់អភិបាលខេត្តបន្ទាយមានជ័យនូវ អង្ករ ចំនួន ២០០បេ មី ៥០កេសធំ និងថវិកា ២០,០០០,០០០រៀល, អភិបាលក្រុងប៉ោយប៉ែត មី ៥០កេសធំ ព្រមទាំងថវិកា ១០,០០០,០០០រៀល និងប្រគល់ជូនដល់អភិបាលខេត្តបាត់ដំបង នូវអង្ករចំនួន ២០០បេ- មី ៥០កេសធំ នឹងថវិកា ២០,០០០,០០០រៀល ដើម្បីបន្តឧបត្ថម្ភជូនពលរដ្ឋជួបជីវភាពខ្វះខាតនាពេលបិទខ្ទប់ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។