ទឹកប្រាក់ ២០លានរៀល អង្ករ ៥តោន និងសម្ភារៈមួយចំនួនអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់ជូនជំទាវឧកញ៉ា នឹម វណ្ណៈ

ជុំវិញ​ឧកញ៉ា

ដូចប្រិយមិត្តបានដឹងគ្រប់គ្នាហើយថា លោកជំទាវឧកញ៉ា នឹម វណ្ណៈ និងក្រុមគ្រួសារ ជានិច្ចកាលតែងតែចុះជួយបរិច្ចាគទ្រព្យធនជាទឹកប្រាក់ និងគ្រឿងឧបភោគបរិភោគចាំបាច់មួយចំនួនជូនទៅដល់ជនរងគ្រោះ ជនអានាថាដែលជួបបញ្ហាលំបាកផ្សេងៗ តាមរយៈអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី១៥ ខែកញ្ញានេះ ដើម្បីចូលរួមគាំទ្រសកម្មភាពអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសផ្តល់ទឹកប្រាក់ចំនួន ២០ លានរៀល អង្ករ ៥ តោន និងត្រីខ ២០០ កេស ក្នុងការជួយដល់កុមារកំព្រា ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក្នុងនាមជាប្រធានអង្គការសប្បុរសធម៌កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភថវិកា និងសម្ភារៈ ហើយលោកជំទាវក៏សូមជូនពរដល់អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ សូមឱ្យបានជួបតែពុទ្ធពរទាំង៥ប្រការគឺអាយុ វណ្ណ: សុខ: និងពល:និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ។

សកម្មភាពមនុស្សធម៌ទឹកចិត្តបរិសុទ្ធរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ សរបង្ហាញឲ្យឃើញនូវទឹកចិត្តប្រកបដោយមេត្តា ករុណា មុទិតា និងបេក្ខា ផ្សាយដល់ជនរួមជាតិកម្ពុជារបស់យើង៕