កូនអ្នកកំពង់ចាមម្នាក់ឡើងកាន់តំណែងធំ នាំភាពជោគជ័យមកឲ្យក្រុមហ៊ុនដាំកៅស៊ូ និងស្វាយចន្ទី ជាបុត្តសម្ព័ន្ធ លី ហួរ គ្រុប

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី សុភ័ក្ត គឺជាភាគទុនិកម្នាក់ក្នុងចំណោមម្ចាស់ភាគទុនិកជាច្រើននាក់ផ្សេងទៀត ដែលរួមគ្នាវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ក្រោមចំណុះក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ គ្រោបដណ្តប់ទៅលើក្រុមហ៊ុនចំនួន ៣ ដូចជា ក្រុមហ៊ុន XLX Agro Co., Ltd ក្រុមហ៊ុន XLX Xing Xing Co., Ltd និងក្រុមហ៊ុន BIO Garden Co., Ltd ដើម្បីវិនិយោគលើការដាំកៅស៊ូ និងស្វាយចន្ទី សម្រាប់ផ្គត់ផ្គងក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ ទេពី អាក្រូ វិនិយោគ ( Tepi Agro Investment Co., Ltd ) គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត បង្កើតឡើងនៅឆ្នាំ ២០១១​ ដែលជាបុត្តសម័្ពន្ធក្រុមហ៊ុន លី ហួរ គ្រុប របស់អ្នកឧកញ៉ា លី ហួរ មានទីតាំងនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែកសម្រាប់ទីតាំងវិនិយោគដាំដុះចំការកៅស៊ូ និងស្វាយចន្ទី ស្ថិតនៅក្នុងស្រុកប្រសាទបាល្ល័ង្គ និងស្រុកសន្តាន ក្នុងខេត្តកំពង់ធំ និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ភាគខាងជើងនៃប្រទេសកម្ពុជា។

អាចនិយាយបានថា ទេពី អាក្រូ កំពុងទទួលបានជោគជ័យ និងក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ដ៏ធំមួយនៅកម្ពុជា ខណៈដែលក្រុមហ៊ុនក៏មានមហិច្ឆតាចង់ក្លាយជាអ្នកផលិតជ័រកៅស៊ូ និងស្វាយចន្ទីច្រើនជាងគេនៅពេលដ៏ខ្លីខាងមុខ។ ស្របពេលបច្ចុប្បន្ន ទេពី អាក្រូ មានផ្ទៃដីវិនិយោគប្រមាណ ៦.៧១០ ហិកតា។

ជុំវិញដំណើរការអភិវឌ្ឍន៍ និងភាពជោគជ័យរបស់ក្រុមហ៊ុន Tepi Agro Investment គេហទំព័រឧកញ៉ាញូស៍ សូមសង្ខេបខ្លីប៉ុណ្ណេះ ដោយទុកពេលវេលាដ៏ល្អនេះ នាំប្រិយមិត្តឲ្យស្គាល់អ្នកវិនិយោគិនម្ចាស់ភាគទុនិក លោកឧកញ៉ា លី សុភ័ក្ត ជាថ្នាក់ដឹកនាំឆ្នើមនិងមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ប្រកបដោយភាពសហ្វាហាប់ ដែលសម្រេចចិត្តវិនិយោគលើក្រុមហ៊ុន Tepi Agro ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា។

ឧកញ៉ា លី សុភ័ក្ត កើតនៅឆ្នាំ ១៩៧៨ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានឪពុកឈ្មោះ អ្នកឧកញ៉ា លី ហួរ អ្នកម្តាយ លោកជំទាវឧកញ៉ា ស៊ាង លីម។ លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនយក្ស លី ហួរ គ្រុប នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១១ ។

លោកឧកញ៉ា ត្រូវបានចាត់ទុកថា ជាធុរជនខ្មែរដ៏មានភាពស្វាហាប់ និងប្រជាប្រិយមួយរូបនៅក្នុងពិភពជំនួញនៅប្រទេសកម្កុជា ដែលមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការគ្រប់គ្រងអាជីវកម្ម។ លោកបានចូលរួមពង្រីកអាជីវកម្ម និងវិនិយោគក្នុងវិស័យជាច្រើនរួមមាន វិស័យសំណង់ និងវិស័យហិរញ្ញវត្ថុជាដើម ។

ក្រៅពីការកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ លោកឧកញ៉ា លី សុភ័ក្ត បានខិតខំចូលរួមជម្រុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាពតាមរយៈការវិនិយោគក្នុងប្រទេស ដោយពេលបច្ចុប្បន្នលោកក្តោបក្តាប់តួនាទីសំខាន់ៗ ជា សមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ លីស៊ីង។

ភាពជោគជ័យជាមួុយនឹងកំណើនភាគហ៊ុនរាប់ពាន់លានដុល្លារកើនឥតឈប់ឈររបស់ក្រុមហ៊ុន លី ហួរ គ្រុប នៅពេលនេះ គេក៏មិនអាចមើលរំលងបានឡើយនូវនៅលោកឧកញ៉ា លី សុភ័ក្ត ឥស្សរជនដែលជាមគ្គុទេសន៍ដ៏ឆ្នើម និងជាអ្នកជំនួញមានបទពិសោធន៍យូឆ្នាំម្នាក់ក្នុងការធ្វើជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ៕