អាច​សាង​សង់​ស្ពាន​​ឬ​អាច​​ធ្វើ​ផ្លូវ​ក្រោម​ទន្លេ ឆ្លង​កាត់ កោះ​ពេជ្រ​មក កោះ​នរា​ហ៍ ឆាប់ៗ​នេះ

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន OCIC ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់​​លោក ឧកញ៉ា ពុង ឃៀវសែ បច្ចុប្បន្ន​នេះ​កំពុង​សិក្សា​លទ្ធភាព​សាងសង់​ស្ពាន​ ឬ​អាច​ជា ផ្លូវ​ក្រោម​ទន្លេ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុងកោះ​នរា​ហ៍ឆាប់ៗ​នេះ ។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយ​របស់​សារព័ត៌មានbusiness-cambodia ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​លើក​ឡើង​ពី business-cambodia ដែល​បាន​ធ្វើ​បទ​សម្ភាស​​ជា​មួយ លោក​ទូច​ សំណាង​អគ្គនាយករង​ក្រុមហ៊ុន​ ក្រុមហ៊ុន​វិនិយោគទុន​អនិក​ជន​កម្ពុជា ហៅកាត់ OCICមានប្រសាសន៍​ឲ្យដឹង​តាមកញ្ចក់​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំ​ពុង​សិក្សា​លទ្ឋ​ភាព​សាងសង់​ស្ពាន​ និង​ផ្លូវ​ក្រោម​ទន្លេ​ ឆ្ពោះ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​កោះ​នរាហ៍​ ដែល​​កំពុង​ចាក់​ដី​ និង​ថ្ម​បំពេញ​លើ​ទីតាំង​ដែល​ជា​កោះ​ចាស់​ ហើយ​ត្រូវ​បាក់​ស្រុតដោយសារ​ទឹជំនន់​ទន្លេមេគង្គ​។

ដោយការសិក្សា​នេះ​ ស្ថិត​ក្រោម​ជម្រើស​ពីរគឺ​ ទី១​ សាងសង់​ស្ពាន​យោង​ដោយ​ខ្សែ​ឬកាប​ ដែល​មាន​គន្លង​រថយន្ត​អាច​បើកបរ​ពីរ​ទៅ​ពីរ​មក​បាន​ ហើយដែលមាន​ប្រវែង​ប្រមាណ១០០០ម៉ែត្រ​ និង​គ្រោង​ចំណាយ​ទឹកប្រាក់ពី៦០​ ទៅ៧០លាន​ដុល្លារ​អាមេរិក​ និង​ជម្រើស​ទី២​ គឺ​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ ដែល​មាន​ប្រវែង​និង​ទំហំ​ផ្លូវ​ដូចគ្នា​ ប៉ុន្តែ​ការ​ចំណាយ​អាច​ប្រើប្រាស់​ថវិកា​ រហូតដល់២០០លាន​ដុល្លារ​អាមេរិក​ឯណោះ។


គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនOCICគ្រោង​ចំណាយ​ទំហំទឹកប្រាក់​ រហូតទៅដល់២០០០លាន​ដុល្លារ​អាមេរិក​ ក្នុងការ​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ទីក្រុងនរាហ៍នេះ​ ដោយ​ក្នុងនោះរួមបញ្ចូល​ជាមួយនឹង​ស្ពាន​ឬផ្លូវ​ក្រោម​ទន្លេដែលកំពុងសិក្សាគម្រោងនេះផងដែរ។

ចំពោះប្រវែងនៃទីក្រុង​កោះ​នរាហ៍នេះ​នឹង​មាន​បណ្តោយ៣​,៥គីឡូម៉ែត្រ​ ហើយ​មានការ​ចាក់​ដី​អម​ ដងទន្លេ​មេគង្គ​ក្រោម​ប្រវែង៣០០ម៉ែត្រ។ឯ​​ទំហំផ្ទៃ​ដី​នៃ​ទីក្រុង​ថ្មីនេះ​គឺប្រមាណ ​ជាង១០០ហិ​ក​តាដែលមានការរំពឹងទុកថា ​នឹង​ត្រូវ​រៀបចំ ​ដូច​ទីក្រុង​កោះ​ពេជ្រ​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ។

ប្រភព៖ business-cambodia