ការនាំចេញដែកថែបរបស់ប្រទេសវៀតណាម ក្នុងរយ:ពេល ៨ ខែដំបូងនៅឆ្នាំនេះ មានចំនួនប្រមាណ ៤,៥៤ លានតោន ក្នុងតម្លៃ ៧,១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៤៣,៤% ចំពោះបរិមាណ និងកើនឡើង ១២៧% ចំពោះតម្លៃ បើធៀបជាមួយរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២០ ។
ជាក់ស្តែង នៅក្នុងខែសីហា ដែលជាខែទី ២ហើយ ដែលតម្លៃនៃការនាំចេញដែកថែបរបស់វៀតណាមកើនឡើងដល់ចំនួនខ្ទង់ពាន់លានដុល្លារ ពោលគឺកើនឡើង ២,៥ ដង ក្នុងចំនួនជិត ១,៥ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ទីផ្សារនាំចេញដែកសំខាន់ជាងគេរបស់វៀតណាម គឺតំបន់អស៊ីអាគ្នេយ៍ ដោយនាំចេញបាន ២,៧ លានតោន និងប្រទេសចិន (១,៨ លានតោន)។ ខណ:ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កើនឡើង ៧,៥ ដង និងកើនឡើន ៤ ដង សម្រាប់រយ:ពេល ១២ មុន នៅពេលតម្រូវការនៅទីនោះបន្តកើនឡើង ។
បើតាមការបញ្ជាក់របស់សមាគមដែកថែបវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមមានសមត្ថភាពផលិតដែកថែប បានប្រហែល ២៤ លានតោនក្នុងមួយឆ្នាំ។ ខណ:ទិន្នផលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងឈានដល់ ២១,២ លានតោន ដែលវាគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុក និងនាំចេញ៕
ប្រភព: VN Express