ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» លោក ចាន់ សម័យ ​ក្លាយជា​ CEO ​ក្រុម​​ហ៊ុន​អចលនទ្រព្យមួយ

កម្សាន្ត

លោក ចាន់ សម័យ ឥឡូវកំពុង​តែមាន​ជីវភាព​ខុស​ឆ្ងាយ​ពី ៣ ​ឆ្នាំមុន ដោយ​បច្ចុប្បន្ន​លោក​បាន​ក្លាយ CEO ​ក្រុម​​ហ៊ុន​អចលនទ្រព្យ​មួយ​ឈ្មោះ Cambo Dimon Land Property Development-Real Estate Company ឬ CDL and Property​។​ នេះបើតាមមនុស្សជិតស្និទជាមួយលោក ចាន់ សម័យ ប្រាប់គេហទំព័រឧកញ៉ាញូស៍នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកថា  ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» រូបនេះកំពុងសម្ងំនិងកែប្រែវាសនារបស់ខ្លួនខុ​សកាលពី ៣ឆ្នាំមុនឆ្ងាយណាស់ ដោយឥឡូវលោកកំពុងកាន់តួនាទីជា CEO ក្រុមហ៊ុនអចលនទ្រព្យមួយដោយជោគជ័យ។

បើទោះជាលេចលឺដំណឹងដ៏ល្អនេះរបស់ លោក ចាន់ សម័យ​ យ៉ាងណាក្តី ឧកញ៉ាញូស៍ មិនអាច​សុំ​ការបកស្រាយ​ការពិត​បន្ថែម​ពី​លោក​បាន​នោះឡើយ​ទេ។

គួរម្លឹកជូនដែរថា កាលពី ៣ ​ឆ្នាំ មុន សារព័ត៌មានជាច្រើនបានចុះផ្សាយអំពីជីវិត​ដ៏​កម្សត់​របស់​តារា​ចម្រៀង​ជើងចាស់​លោក ចាន់ សម័យ ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» ដែល​សំងំ​រស់នៅ​ជា​​មួយ​ប្រពន្ធ និង​កូនៗ បាត់​មុខ​លើ​វិថី​សិល្បៈ​ជាង ១០​ ឆ្នាំ​ ​ព្រោះ​មាន​ជីវភាព​លំបាក៕