រយៈពេលជិត ៣០ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាចំណាយប្រមាណ ៨ប៊ីលានដុល្លារ​លើការស្ថាបនាវិស័យហេដ្ឋារចនាសម្ព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សាច់ប្រាក់ប្រមាណ ៨ប៊ីលានដុល្លារ លើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅក្នុងរយៈពេល២៨ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆមាសទី១ ឆ្នាំ២០២១ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំនួនទឹកប្រាក់ទាំងអស់នោះ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍យកមកប្រើប្រាស់ជាក់ស្តែង​សរុបចំនួន ១០,០៥ប៊ីលានដុល្លារអាមេរិក។ នេះបើព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២១។

ក្នុងចំណោមសាច់ប្រាក់នេះ​ ប្រមាណ៨១ភាគរយ ត្រូវបានប្រើប្រាស់ដើម្បីហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមានប្រមាណ ១៩ភាគរយទៀត ក្នុងវិស័យអាទិភាពចំពោះមុខផ្សេងទៀត។

ប្រភព៖ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ