បុគ្គលិកជាន់ខ្ពស់កាន់លុយឲ្យក្រុមហ៊ុន Huawei ជាប់ឃុំខ្លួន ៤ឆ្នាំ អាចមានឱកាសវិលទៅប្រទេសចិនវិញ

អន្តរជាតិ

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies Co. Ltd លោកស្រី Meng Wanzhou បានបន្តកិច្ចពិភាក្សាជាមួយក្រសួងយុត្តិធម៌របស់អាមេរិក ជុំវិញកិច្ចព្រមព្រៀងមួយ ដែលអាចអនុញ្ញាតិឲ្យលោកស្រីវិលត្រលប់ទៅកាន់ប្រទេសចិនវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Meng ជាកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei ដែលត្រូវបានចាប់ខ្លួន តាំងពីខែធ្នូឆ្នាំ ២០១៨ មកម្លេះ នៅពេលលោកស្រីធ្វើដំណើរឆ្លងកាត់ប្រទេសកាណាដា តាមរយ:សំណើរបស់សហរដ្ឋអាមេរិក ពីបទបត្យាប័ន ។

ប៉ុន្តែទើបតែពេលថ្មីៗនេះ របាយការណ៍ដែលចេញផ្សាយដោយ Globe And Mail  បានធ្វើការបង្ហាញថា លោកស្រី Meng អាចនឹងមានឱកាសវិលត្រលប់ទៅកាន់ប្រទេសចិនវិញ ប្រសិនបើលោកស្រីយល់ព្រមតាមសំណើរ ដោយតម្រូវឲ្យធ្វើការសារភាពចំពោះកំហុសដែលបានចោទប្រកាន់ពីបទឆបោក និងការលាងលុយកខ្វក់ របស់ក្រុមហ៊ុន ។ ប្រភពដដែលបានបង្ហាញទៀតថា នឹងមានការផាកពិន័យធ្ងន់ធ្ងរទៅលើលោកស្រី Meng និងក្រុហ៊ុន Huawei ផងដែរ ។

មិនតែប៉ុណ្ណោះ លោក Li Haidong ដែលជាសាស្រ្តាចារ្យនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យកិច្ចការបរទេសចិន បានប្រាប់កាសែត Global Times កាលពីថ្ងៃអាទិត្យថា កិច្ចចរចា ដែលបានរាយការណ៍ដូចខាងលើ​បានបង្ហាញថា ភាគីនីមួយៗ ហាក់ដូចជាមានអាកប្បកិរិយា បើកចំហ ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងជាក់លាក់មួយ ឬស្វែងរកដំណោះស្រាយ។

ប៉ុន្តែទោះជាយ៉ាងណា លោកស្រី Meng នៅតែប្រកាន់ជំហរបន្តរក្សាភាពគ្មានទោសពៃរ៍របស់លោកស្រី តាមរយ:ការចោទប្រកាន់ថា អាជ្ញាធរអាមេរិកធ្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានចាប់ឃុំខ្លួនលោកស្រី ទាំងដែលករណីទាំងអស់នោះ បានកើតឡើងនៅខាងក្រៅទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថា លោកស្រី Meng ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួន នៅថ្ងៃទី ១ ខែធ្នូ នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា តាមរយ:សំណើរបស់សហរដ្ឋអាមេរិក ក្រោមការចោលប្រកាន់លោកស្រី ពីបទឆបោកធនាគារ និងការលាក់បាំងក្រុមហ៊ុន HSBC អំពីការទំនាក់ទំនងនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Huawei ជាមួយប្រទេសអ៊ីរ៉ង់ ៕

ប្រភព: Global Times 

ប្រែសម្រួល៖ ឧកញ៉ាសាមញ្ញ