Bamboo Airways របស់វៀតណាម នឹងចុះកុងត្រាតម្លៃ ២ ពាន់លានដុល្លារ ទិញយកម៉ាស៊ីនយន្តហោះ ពីក្រុមហ៊ុន Gerneral Electric

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways របស់វៀតណាម នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជិត ២ ពាន់លានដុល្លារ ដើម្បីទិញយកម៉ាស៊ីន GEnx ពីក្រុមហ៊ុន Gerneral Electric ដើម្បីមកបំពាក់លើយន្តហោះប្រភេទ Being 787-9 Dreamliner របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបាននិយាយថា ម៉ាស៊ីន GEnx មួយនេះ នឹងត្រូវបញ្ជូនមកដល់ប្រទេសវៀតណាមនៅឆ្នាំ ២០២២ ខាងមុខ ហើយនឹងត្រូវបំពាក់ទៅលើយន្តយោះ Boeing 787-9 Dreamliner របស់ខ្លួន ដើម្បីអាចដំណើរការទៅលើការហោះហើរដោយមិនឈប់ចុះចត តាមរយ:ផ្លូវ ដែលបានគ្រោងទុករវាងវៀតណាម និងសហរដ្ឋអាមេរិក ។

មិនតែប៉ុណ្ណោះ នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបាននិយាយទៀតថា ៖ ” កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងពេលថ្មីនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់យើង ដើម្បីអាចពង្រីកបណ្តាញហោះហើរឆ្លងទ្វីប ជាមួយនឹងការតភ្ជាប់ពីប្រទេសវៀតណាម ទៅនឹងទីផ្សារហោះហើរចម្ងាយមធ្យម និងចម្ងាយឆ្ងាយ ” ។

ក្រុមហ៊ុនអាកសចរណ៍ Bamboo Airways បាននិយាយទៀតថា ខ្លួននឹងបើកការិយាល័យតំណាង នៅទឹកដីសហរដ្ឋអាមេរិក និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋSan Francisco និងអាកាសយានដ្ឋានអន្តរជាតិរដ្ឋ Angeles  នៅសប្តាហ៍នេះផងដែរ ជាមួយនឹងការត្រួសត្រាយផ្លូវ សម្រាប់ការហោះហើរសាកល្បង មិនឈប់ចុះចត រវាងប្រទេសទាំងពីរ នៅថ្ងៃព្រហស្បត្តិ៍។

លើសពីនេះ ក្រុមហ៊ុន Bamboo ក៏បានបញ្ជាក់ផងដែរថាខ្លួនកំពុងស្វែងរកការពង្រីកជើងហោះហើរអន្តរជាតិរបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការបើកផ្លូវហោះហើរត្រង់ទៅកាន់ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដោយប្រើប្រាស់ប្រភេទយន្តហោះ Boeing 787-9 Dreamliner របស់ខ្លួន ៕

ប្រភព: VNExpress