Google ជះ​​លុយ​ជាង ២ ពាន់​លាន​ដុល្លារ ទិញ​អគារ​ការិយាល័យ​​នៅតំបន់មហាត់ថាន់ ទុក​ឲ្យ​​បុគ្គលិក​ធ្វើការ

អន្តរជាតិ

ដូច​ដឹង​ហើយ​ថា បច្ចុប្បន្ន​ដោយសារ​ការ​ទប់ស្កាត់​ការ​ឆ្លង​នៃ​វីរុស COVID-19 កន្លែង​ការងារ​មួយ​ចំនួន​ធំ តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​នៅ​ផ្ទះ​ជាជាង​មក​ប្រមូល​ផ្ដុំ​នៅ​ Office។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ក្រុមហ៊ុន Google ក៏​ដូចគ្នា​ដែរ ដោយ​បុគ្គលិក​មួយ​ចំនួន​ធំ​តម្រូវ​ឲ្យ​ធ្វើការ​នៅ​ផ្ទះ តែ​ចម្លែក​អី​ថ្មីៗនេះ Google បាន​ប្រកាស​ថា នឹង​ទិញ​អគារ​មួយ​កន្លែង​នៅ​តំបន់ Manhattan ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ២,១ ពាន់​លាន​ដុល្លារ ដែល​នេះ​នឹង​ជា​ការ​ចំណាយ​ធំ​បំផុត​មួយ​សម្រាប់​ប្រវត្តិសាស្ត្រ​អចលនទ្រព្យ​ក្នុង​តំបន់​នោះ។

អគារ​ដែល​ Google គ្រោង​នឹង​ទិញ​នោះ​គឺ​មាន​ទំហំ​រហូត​ដល់​ជាង ១២ ម៉ឺន​ម៉ែត្រការ៉េ​ ដែល​សម​ល្មម​អាច​ផ្ទុក​បុគ្គលិក Google នៅ​ទីក្រុង New York បាន​រហូត​ដល់ ១២ ០០០ នាក់ ខណៈ​បច្ចុប្បន្ន​ពួកគេ​មាន​គម្រោង​នឹង​បន្ថែម​បុគ្គលិក​ ២ ០០០ នាក់​ថែម​ទៀត។

យ៉ាងណា បើ​តាម​ការ​ព្យាករណ៍​បុគ្គលិក​នៃ​ក្រុមហ៊ុន​ធំៗ​ទាំងអស់​ នឹង​មិន​ងាយ​មាន​ឱកាស​ចូល​មក​ធ្វើការ​នៅ Office ដូច​មុន​ឡើយ ព្រោះ​ស្ថានការណ៍​បច្ចុប្បន្ន​ក៏​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើងវិញ​នៅ​ឡើយ។

ក្រៅពី Google ក៏​នៅ​មាន​ដូចជា Facebook ផង​ដែរ​ដែល​មាន​ទីតាំង​ការិយាល័យ​នៅ​តំបន់ Manhattan ជាមួយ​ទំហំ​ធំ​ជាង Google ជិត ២​ដង ស្របពេល​ Amazon ក៏​មាន​ការិយាល័យ​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​នេះ​ដែល​បាន​ទិញ​កាលពី​ខែមីនា ២០២០ ជាមួយ​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ៕

ប្រភព: nytimes