ក្រុមហ៊ុន Boeing ថាចិនអាចនឹងបញ្ជាទិញយន្តហោះថ្មីៗ ក្នុងតម្លៃរហូតដល់ ១,៤ ទ្រីលានដុល្លារ

អន្តរជាតិ

យោងតាមការលើកឡើងរបស់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិក បានធ្វើការព្យាករណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនក្នុងរយ:ពេល ២០ ឆ្នាំខាងមុខ ទំនងជាអាចបញ្ជាទិញយន្តហោះថ្មីៗ ក្នុងតម្លៃរហូតដល់ទៅ ១,៤ ទ្រីលានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
500 Million Compensation from Boeing! | Ukraine Gate

ជាក់ស្តែង Boeing បានធ្វើការប៉ានប្រមាណថា ក្រុមហ៊ុនអាកាសចរណ៍ចិននានា នឹងត្រូវការទិញយន្តហោះថ្មីៗ ចំនួន ៨ ៧០០ គ្រឿង រហូតដល់ឆ្នាំ ២០៤០ ដែលជាចំនួនខ្ពស់ជាងការព្យាករណ៍ពីឆ្នាំមុន ១,២% ដែលមានចំនួន ៤ ៦០០ គ្រឿង ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតយន្តហោះធំបំផុតរបស់អាមេរិកមួយនេះ និយាយទៀតថា ប្រទេសចិន ក៏នឹងត្រូវការចំណាយរហូតដល់ទៅ ១,៨ ទ្រីលានដុល្លារផងដែរ សម្រាប់សេវាកម្មពាណិជ្ជកម្មយន្តហោះរបស់ខ្លួន ។

កាលពីដើមខែកញ្ញានេះ ក្រុមហ៊ុន Boeing បានធ្វើការកែប្រែឡើងវិញនូវការព្យាករណ៍រយៈពេលវែងរបស់ខ្លួន សម្រាប់តម្រូវការយន្តហោះនៅទូទាំងពិភពលោក ដោយសារការស្ទុះងើបឡើងខ្លាំង នៃការធ្វើដំណើរតាមផ្លូវអាកាស នៅទីផ្សារក្នុងស្រុក ដូចជាសហរដ្ឋអាមេរិក ក្រោយរាងធូស្រាយពីជំងឺរាតត្បាតជាសកលកូវីដ ១៩៕

ប្រភព: Todayonlines