នៅលើលោកនេះ នរណាក៏តែងតែមានចំណុចខ្វះខាតដែរ ពោលគឺគ្មាននរណាម្នាក់ល្អតឥខ្ចោះនោះឡើយ។ បុគ្គលដែលចាត់ទុកខ្លួនឯងថាជាមនុស្សអស្ចារ្យគ្រប់យ៉ាង និងមិនហ៊ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឯង គឺច្រើនតែបរាជ័យក្នុងជីវិត។ ចំណែកបុគ្គលដែលហ៊ានទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនឯង ហើយព្យាយាមបំពេញបន្ថែមនូវចំណុចខ្វះខាតនោះ ច្រើនតែទទួលបានជោគជ័យ។
បើចង់ជោគជ័យ ចូរធ្វើខ្លួនជាមនុស្សដូចកែវមិនទាន់មានទឹកពេញ។ ព្រោះថា កែវដែលមានទឹកពេញ គឺមិនអាចចាក់ទឹកបន្ថែមបានទេ ព្រោះបើចាក់បន្ថែមវានឹងកំពប់។ ចំណែកកែវដែលមិនទាន់មានទឹកពេញ យើងអាចចាក់ទឹកបន្ថែមបាន។ ដូចគ្នានេះដែរ បើយើងធ្វើខ្លួនជាមនុស្សគ្រប់គ្រាន់និយមនូវចំណេះដឹង ឬមិនព្រមបើកចិត្តទូលាយទទួលយកចំណេះដឹងបន្ថែម នោះយើងមិនអាចអភិវឌ្ឍសមត្ថភាពបានឡើយ។ ប៉ុន្តែបើយើងចេះបើកចិត្តទូលាយក្នុងការទទួលយកចំណេះដឹងពីមជ្ឈដ្ឋានខាងក្រៅ នោះចំណេះដឹងរបស់យើងនឹងមិនតឿនោះទេ។ ដូច្នេះនៅក្នុងដំណើរជីវិតនេះ អ្វីដែលយើងត្រូវរៀនជាចាំបាច់ នោះគឺរៀនពីកង្វះខាតរបស់ខ្លួនឯង ហើយត្រូវព្យាយាមបំពេញវាបន្ថែមឱ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន៕
ខ្លឹមសារទាំងស្រុង ដោយឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី